សន្តិសុខ និង សង្គម

Update: អ្នកស្លាប់កើនដល់ជិត ៥០នាក់ ក្នុងការបាញ់ប្រហារ នៅវិហារឥស្លាម ប្រទេស នូវែលសេឡង់

បរទេស៖ មនុស្សរហូតដល់ ៤៩នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២០នាក់ទៀត រងរបួសនៅក្នុងការបាញ់ប្រហារ នៅវិហារអ៊ីស្លាមចំនួនពីរកន្លែងនៅ Christchurch ប្រទេស នូវែលសេឡង់ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានរៀបរាប់ពីហេតុការណ៍នេះថា ជាការវាយប្រហារដោយពួកភេរវករ និងជាថ្ងៃមួយដ៏ខ្មៅងងឹតបំផុតរបស់នូវែលសេឡង់។

ប៉ូលីសបានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុប្រហែលជាង ២០ឆ្នាំ ត្រូវបានគេចោទប្រកាន់ពីបទ ឃាតកម្មហើយ នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៅព្រឹកថ្ងៃសៅរ៍នេះ។

ស្នងការប៉ូលិសលោក Mike Bush បាននិយាយថា បុរសពីរនាក់ និងស្ត្រីម្នាក់ ត្រូវបានឃុំខ្លួននៅក្បែរនោះ ហើយអាវុធ និងគ្រឿងផ្ទុះបានរកឃើញ៕

សូមជម្រាបថា ការវាយប្រហារនេះដែល បានកើតឡើង នៅពេលដែលមនុស្សម្នាបាននាំគ្នាចូលរួមវិហារអ៊ីស្លាម សម្រាប់ការអធិស្ឋានថ្ងៃសុក្រ គឺជារឿងស្លាប់ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top