ព័ត៌មានជាតិ

​Huawei បង្ហាញស្មាតហ្វូនអេក្រង់បត់ បច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

ភ្នំពេញ ​៖ បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗ រហូតដល់ ៣៤ពានរង្វាន់ នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) កាលពីម្សិលមិញក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ហាញកំពូលស្មាតហ្វូន ដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេស ដែលបានរៀបចំឡើង នៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេស កម្ពុជា នៅអគារ Exchange Square ជាន់ទៅ 18។ កម្មវិធីនេះមានការចូលរួម ពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខនិង ទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោក នីកូ និងភ្ញៀវកិតិ្តយសជាច្រើន ប្រមាណជាង៥០ នាក់។

លោកនីកូ បានក្លាយជាអ្នក ដែលបានប៉ះកំពូលស្មាតហ្វូននេះផ្ទាល់ មុនគេបង្អស់នៅប្រទេសកម្ពុជា។ រីឯបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំង នៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បង ប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលបានឃើញស្មាតហ្វូន អេក្រង់បត់យ៉ាងល្អឥតខ្ចោះ នឹកស្មានមិនដល់បែបនេះ។

ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់ បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ 11mm ប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យ ជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Kirin 980 អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (ROM) 512GB ដំណើរការ ដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh ។

លោក Henry Xiao, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នេះជា ស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើង ដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាង ស្មាតហ្វូនសាមញ្ញធម្មតា។ លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា។
ក្រៅពីការបង្ហាញកាលពីម្សិលមិញ Huawei Mate X នឹងមានការដាក់តាំងបង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន Huaweiក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃ 15 មីនាផងដែរ។ កុំភ្លេចទៅស្តង់
Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជា អស់រយៈពេលជាង 20 ឆ្នាំមកហើយ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍន៍ ផ្នែកទំនាក់ទំនងព័ត៌មានវិទ្យា នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ 2019 នេះ ជាខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្ម និងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថល ទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជា មានការរីកចំរើនទៅមុខ៕

Facebook Comments

To Top