អន្តរជាតិ

​ Huawei បានអះអាងថា​ មិនមានទោស ចំពោះការចោទ ប្រកាន់របស់អាមេរិក​ ស្ដីពីការរំលោភ ទណ្ឌកម្មលើអ៊ីរ៉ង់

ញូវយ៉ក៖​ ក្រុមហ៊ុន Huawei Technologies Co. របស់ប្រទេសចិន​ បានសារភាពថា មិនមានទោសនៅក្នុងតុលាការ សហព័ន្ធញូវយ៉ក​ ចំពោះការចោទប្រកាន់ របស់អាមេរិកទាំងអស់ ដែលថាខ្លួនបានរំលោភ លើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក​ លើអ៊ីរ៉ង់​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

ក្រុមហ៊ុន Huawei ដែលជាអ្នកឈានមុខគេ ក្នុងវិស័យទំនាក់ទំនងចល័ត 5G ជំនាន់ថ្មីក៏ប្រឈម នឹងការចោទប្រកាន់របស់សហព័ន្ធ​ នៅទីក្រុង Seattle ផងដែរថាក្រុមហ៊ុននេះព្យាយាម លួចយកអាថ៌កំបាំងពាណិជ្ជកម្មពី T-Mobile USA Inc ។

កាលពីខែធ្នូប្រទេសកាណាដា​ បានចាប់ខ្លួនមន្រ្តីហិរញ្ញវត្ថុរបស់ Huawei លោកស្រី​ Meng Wanzhou តាមសំណើ របស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់លោក​ ពីការជួយក្រុមហ៊ុន Huawei គេចវេសពីការដាក់ទណ្ឌកម្មរបស់អាមេរិក​ លើប្រទេសអ៊ីរ៉ង់​ ហើយកំពុងស្វែងរកការធ្វើបត្យាប័ន លោកស្រីផងដែរ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top