អន្តរជាតិ

​ អាមេរិក​ ធ្វើការហោះហើរយន្ដហោះ ទម្លាក់គ្រាប់បែក​ B-52 នៅជិតកោះមានជម្លោះ​ ដែនសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖​ យន្ដហោះទម្លាក់គ្រាប់បែក អាមេរិក B-52 ចំនួន​ ២គ្រឿង បានហោះហើរនៅជិតកោះ ដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង​ កាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តី របស់កងកម្លាំងអាកាសអាម៉េរិក​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

អ្នកនាំពាក្យសម្រាប់កងកម្លាំង អាកាសប៉ាស៊ីហ្វិកបានឲ្យដឹងថា​ យន្តហោះទម្លាក់គ្រាប់បែក B-52H ពីរគ្រឿង​បានហោះចេញពីមូលដ្ឋាន កងទ័ពអាកាសអាន់ដឺមែន​ ហើយបានធ្វើការហ្វឹកហាត់ ជាទៀងទាត់នៅតំបន់ជុំវិញសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ មុនពេលវិលត្រឡប់មកមូលដ្ឋានវិញ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យន្តហោះរបស់សហរដ្ឋអាមេរិក​ ធ្វើប្រតិបត្តិការទៀងទាត់ នៅក្នុងសមុទ្រចិនខាងត្បូង​ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តដៃគូ​ និងតំបន់ឥណ្ឌូចិន​ ដោយឥតគិតថ្លៃ​ និងបើកចំហ” ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top