អន្តរជាតិ

អាមេរិក​ ដកមន្រ្តីទូតដែលសេសសល់ទាំងអស់​ ចេញពីវេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា​ អ្នកការទូតអាមេរិកទាំងអស់​ ដែលនៅសល់នៅវ៉េណេស៊ុយអេឡា​បានចាកចេញពី ប្រទេសអាមេរិកខាងត្បូងរួចរាល់ហើយ​ កាលពីថ្ងៃព្រហស្បតិ៍​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

លោក Pompeo បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលចេញដោយក្រសួងការបរទេសថា អ្នកការទូតអាមេរិក​ នឹងបន្តការងាររបស់ពួកគេ ពីកន្លែងផ្សេងទៀត​ ក្រោយពីចាកចេញ ពីវេណេស៊ុយអេឡា។

ការចាកចេញ របស់អ្នកការទូតអាមេរិក​ បានកើតមានឡើង បន្ទាប់ពីការប្រកាសរបស់ Pompeo កាលពីយប់ថ្ងៃចន្ទ ពីការដកបុគ្គលិកជាមន្រ្តីទូតអាមេរិក​ ដែលនៅសេសសល់ ចេញពីស្ថានទូតរបស់ខ្លួននៅទីក្រុង ការ៉ាកាស ប្រទេស វេណេស៊ុយអេឡា​ ក្នុងសប្តាហ៍នេះ៕ ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top