ព័ត៌មានជាតិ

អត់ការងារធ្វើ ​យកគ្រាប់មីនមិនទាន់ផ្ទុះ ​ដំបំបែកយករំសេវផ្ទុះរបួសធ្ងន់​

ភ្នំពេញ ៖ បុរសម្នាក់ទំនេរពេក ​យកគ្រាប់មីនទាន់ផ្ទុះ មកដំបំបែកយករំសេវ ស្រាប់តែផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០​ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាស្ត្រ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី​។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ចារ៉ាយ មានទី
លំនៅ ភូមិ ឃុំកើតហេតុខាងលើ។ ជនរងគ្រោះ ត្រូវបានបងប្អូនយកទៅសង្គ្រោះ នៅមណ្ឌលសុខភាព អូរយ៉ាដាវភ្លាមៗផងដែរ ៕

Facebook Comments

To Top