អន្តរជាតិ

សភាអង់គ្លេស​ បោះឆ្នោតដើម្បីស្វែងរក ការពន្យារពេលធ្វើ Brexit

ឡុងដ៌៖​ សមាជិកសភានៃរដ្ឋសភា​អង់គ្លេស​ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍​ ដើម្បីព្យាយាមពន្យារពេលការចាកចេញរបស់ចក្រភពអង់គ្លេស​ ពីសហភាពអឺរ៉ុប​ (Brexit)​ នៅថ្ងៃទី២៩​ ខែមីនាដែលជំរុញឱ្យមានភាពមិនប្រាកដប្រជាចំពោះអនាគតនៃរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី​ Theresa May នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

នាយករដ្ឋមន្រ្តីអង់គ្លេស​ លោកស្រី​ Theresa May ត្រូវបានណែនាំដោយសមាជិកសភាជាផ្លូវការឱ្យត្រឡប់ទៅកាន់ទីក្រុងព្រុចសែលវិញហើយស្វែងរកការពន្យារពេលដំណើរការចរចារ​ ស្ដីពីការធ្វេីប្រជាមតិចាកចេញពីសហភាពអឺរ៉ុប។

ការវិវត្ដន៍នេះធ្វើឡើងបន្ទាប់ពី ការបោះឆ្នោតពីរដាច់ដោយឡែកនៅសប្តាហ៍នេះ​ នៅក្នុងសភានៃចក្រភពអង់គ្លេស​ ដែលកាល​ពីថ្ងៃអង្គារបានច្រានចោលកិច្ចព្រមព្រៀង Brexit ដែលបានធ្វើវិសោធនកម្មកាលពីខែឧសភា​ ហើយកាលពីថ្ងៃពុធបានបោះ​ឆ្នោត​ ដើម្បីការពារអង់គ្លេស​ មិនឱ្យចាកចេញពីប្លុកដោយគ្មានកិច្ចព្រមព្រៀង៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top