អន្តរជាតិ

លោក Erdogan និយាយថា តួកគីមិនអាច បោះបង់ចោល កិច្ចព្រមព្រៀង ទិញមីស៊ីល S-400 ជាមួយរុស្ស៊ីទេ

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា វាទៅមិនរួចនោះទេ ដែលប្រទេសតួកគី ត្រូវបោះបង់ចោលកិច្ច ព្រមព្រៀងមួយ ដែលបានធ្វើឡើង ជាមួយប្រទេសរុស្ស៊ី ដើម្បីទិញយកប្រព័ន្ធការពារមីស៊ីល S-400។

យោងតាមសេចក្តីរាយ ការណ៍ពីកាសែត រ៉យទ័រ លោកប្រធានាធិបតីតួកគី បានថ្លែងយ៉ាងដូច្នោះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជន Haberturk ហើយនៅពេលត្រូវគេសួរថា វាអាចទៅរួចទេ ដែលប្រទេសតួកគីទិញប្រព័ន្ធ S-400 ហើយ ប៉ុន្តែមិនដាក់ដំណើរការប្រើវា លោក Erdogan បានឆ្លើយតបវិញថា វាមិនអាចទៅរួចនោះទេ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានធ្វើការព្រមានថា ការទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីនោះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ កិច្ចព្រមព្រៀងឧស្សាហកម្ម ការពារជាតិ រវាងប្រទេសសម្ពន្ធមិត្តណាតូ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top