អន្តរជាតិ

លោក​ ណេតាន់យ៉ាហ៊ូ​ ជួបពិភាក្សាបន្ទាន់ ជាមួយមេបញ្ជាយោធា​ ក្រោយការវាយប្រហារ ដោយគ្រាប់បែកពីហ្គាហ្សា

យេរ៉ូសាឡឹម៖​នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានអំពាវនាវ កាលពីយប់ថ្ងៃព្រហស្បតិ៍​ ជាការពិគ្រោះជាបន្ទាន់ ជាមួយមេបញ្ជាការយោធាកំពូល របស់ប្រទេសបន្ទាប់ពីការវាយប្រហារ​ ដោយគ្រាប់រ៉ុកកែត នៅក្រុងតេឡាវ៉ាវ​ ពីតំបន់ហ្គាហ្សា​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

ការិយាល័យរបស់ លោកណេតាន់យ៉ាហ៊ូ​ បានឲ្យដឹងថាលោកបានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាល ក្រសួងការពារជាតិ នៅទីក្រុងតែលអាវីវ​ ដើម្បីរៀបចំ “ការពិគ្រោះយោបល់ផ្នែកសន្តិសុខ” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាការជួបជុំនោះ​ កើតឡើងបន្ទាប់ពីប្រទេសនេះទទួល រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត​ ពីតំបន់ហ្គាហ្សា៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top