សុខភាព

រោគស្រែងកង្កែប តាមពិតវាបណ្តាលមកពី…

ស្រែងកង្កែប ត្រូវបានបង្កឡើងដោយ មេរោគផ្សិតដែលរីកលូតលាស់ នៅលើស្បែក។ នៅពេលដែលពពួក មេរោគផ្សិតស្ថិតនៅ វារាលដាលមើល ទៅដូចជាកងរង្វង់ ។

ផ្នែកកណ្តាលនៃរង្វង់ អាចឃើញច្បាស់ ខណៈដែលរង្វង់ថ្មី នៃការឆ្លងមេរោគវិវត្ត នៅគែមនៃរង្វង់ចាស់។

កុមារ ជាទូទៅមានបញ្ហានេះ។ ស្រែងកង្កែបនៅ លើលលាដ៍ក្បាលរាលដាល ពីកុមារម្នាក់ទៅកុមារម្នាក់ទៀត នៅពេលដែលកុមារ ចែករំលែកមួកគ្នាពាក់ ឬក្រាស់សិតសក់។

ស្រែងនៅលើខ្លួនអាចត្រូវបាន ចម្លងតាមកន្សែង សម្លៀកបំពាក់ ឬសម្ភារៈលេងកីឡាផ្សេងៗ។

អនាម័យផ្ទាល់ខ្លួន គឺជារឿងសំខាន់ក្នុងការ ការពារការចម្លងនៃជំងឺនេះ។ ឆ្កែ និងឆ្មាអាចត្រូវបានឆ្លង ជាមួយនឹងរោគស្រែងដែរ ហើយវាអាចចម្លងទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top