អន្តរជាតិ

មេដឹកនាំតាលីបង់ មានសុទិដ្ឋិនិយមចំពោះសន្តិភាព និងព្យាយាមធានា អះអាងចំពោះ អាហ្វហ្គានីស្ថាន

បរទេស៖ប្រធាននយោបាយ ពួកតាលីបង់ ដែលដឹកនាំគណៈប្រតិភូនៃពួកសកម្មប្រយុទ្ធឥស្លាម នៅក្នុងអំឡុងកិច្ចពិភាក្សាសន្តិភាពថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានសុទិដ្ឋិនិយម និងបានធានាអះអាងចំពោះប្រជាជនអាហ្វហ្គានីស្ថានថា ពួកគេគ្មានហេតុផលត្រូវខ្លាច ដំណោះស្រាយនោះទេ។

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក Mullah Abdul Ghani Baradar បាននិយាយដូច្នេះថា “យើងមានក្តីសង្ឃឹមជាខ្លាំងចំពោះកិច្ចពិភាក្សា សន្តិភាព ព្រោះថាជំនួបដ៏ថ្មីបំផុត បានមានកិច្ចពិភាក្សាគ្នាដ៏ល្អ ដែលជាការត្រួសត្រាយ ផ្លូវទៅរកការវិវត្តរីកចម្រើនបន្ថែមទៀត ចំពោះសន្តិភាពនៅនាពេលអនាគត”។

គួរបញ្ជាក់ថា ជុំនៃកិច្ចពិភាក្សាចុងក្រោយបំផុត នៅក្នុងប្រទេសកាតា តាមសេចក្តីរាយការណ៍ បានប្រព្រឹត្តទៅអស់រយៈពេល១៦ថ្ងៃ និងបានបញ្ចប់នៅថ្ងៃអង្គារ ដោយមានការចូលរួមពីមន្ត្រីមកពីភាគីទាំងពីរ ដែលនិយាយថា ភាពវិវត្តរីកចម្រើនត្រូវបានបង្កើតឲ្យមាន ប៉ុន្តែមិនមានកិច្ចព្រមព្រៀងគ្នាទាល់តែសោះ ស្តីពីពេលវេលាដែលកងទ័ពបរទេស នឹងត្រូវដកចេញ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top