អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អាចនឹងពិចារណាឡើងវិញ អំពីបម្រាមតេស្តមីស៊ីល

បរទេស៖ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា មន្ត្រីកូរ៉េខាងជើងមួយរូប បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងពិចារណាឡើងវិញ អំពីបម្រាមលើការបាញ់តេស្តមីស៊ីល។

យោងទៅតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មន្ត្រីកូរ៉េខាងជើងដដែលនោះ បាននិយាយបន្ថែមទៀតថា សហរដ្ឋអាមេរិកបានបោះបង់ចោល នូវឱកាសមាសក្នុងជំនួបកំពូល របស់ប្រទេសទាំងពីរ ដែលធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

គួរបញ្ជាក់ថា នៅមុននេះបន្តិច ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា ប្រទេសកូរ៉េខាងជើង កំពុងតែពិចារណាផ្អាក ធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក ហើយនេះគឺជាសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង នៅក្នុងសន្និសីទកាសែត នៅរដ្ឋធានីនៃប្រទេសកូរ៉េខាងជើង គឺទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top