អន្តរជាតិ

ភាពតានតឹងរវាងអាមេរិក និងអាហ្វហ្គានីស្ថាន បានផ្ទុះឡើងជុំវិញ ការដកទីក្រុងកាប៊ុល ចេញពីកិច្ចពិភាក្សា សន្តិភាព

បរទេស៖នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ សហរដ្ឋអាមេរិកនិងប្រទេស អាហ្វហ្គានីស្ថាន បានប៉ះទង្គិចគ្នាជាសាធារណៈ ជុំវិញកិច្ចពិភាក្សាសន្តិភាពអាមេរិក ជាមួយពួកតាលីបង់ ដោយមិនមន្ត្រីអាហ្វហ្គានីស្ថាន បានចោទប្រកាន់ប្រធានមន្ត្រីចរចាអាមេរិក ពីបទដកសិទ្ធិរដ្ឋាភិបាលនៃទីក្រុងកាប៊ុល មិនឲ្យចូលរួមកិច្ចពិភាក្សានោះ។

ការថ្លែងបែបនេះរបស់លោក Hamdullah Mohib អតីតឯកអគ្គរដ្ឋទូតប្រចាំ នៅទីក្រុងវ៉ាស៊ីនតោន ដែលកំពុងបម្រើការជាទីប្រឹក្សា សន្តិសុខជាតិ របស់លោកប្រធានាធិបតី អាហ្វហ្គានីស្ថាននោះ បានបង្កឲ្យមានការរិះគន់ដ៏ខ្លាំងក្លាពីក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលនិយាយថា ពួកគេបានរារាំងចំណងមិត្តភាព អាមេរិក-អាហ្វហ្គានីស្ថាន និងដំណើរការ សន្តិភាព។

គួរបញ្ជាក់ថា ជម្លោះដោយបើកចំហ ដែលបានកើតឡើងរវាង សម្ពន្ធមិត្តទាំងពីរ ជុំវិញកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិក បង្កើតកិច្ចព្រមព្រៀង សន្តិភាពជាមួយពួកតាលីបង់ ជាដំណើរត្រួសត្រាយផ្លូវ សម្រាប់ការដកកងទ័ព សហរដ្ឋអាមេរិក ដែលធ្វើឲ្យទីក្រុងកាប៊ុល មានការភ័យខ្លាចនោះ អាចនឹងធ្វើចុះអន់ថយនូវគោល ជំហរចរចារបស់ខ្លួនឯងផ្ទាល់៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top