អន្តរជាតិ

ព្រឹទ្ធសភាអាមេរិក​ បោះឆ្នោតទម្លាក់សេចក្ដី ប្រកាសអាសន្នជាតិ របស់លោក​ ត្រាំ

វ៉ាស៊ីនតោន៖​ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបោះឆ្នោតទម្លាក់សេចក្តីប្រកាស របស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ កាលពីខែមុន​ អំពីគ្រាអាសន្នជាតិ​ ដែលបានចេញដើម្បីផ្ដល់ថវិកា ដល់ជញ្ជាំងនៅព្រំដែនរបាងអាមេរិក​ ជាមួយម៉ិកស៊ិក​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

នៅក្នុងការប៉ះទង្គិចគ្នា មួយទៅកាន់លោក​ ត្រាំសមាជិកគណបក្សសាធារណរដ្ឋចំនួន ១២រូប បានចូលរួមជាមួយក្រុម ប្រជាធិបតេយ្យក្នុងការប្រឆាំងនឹង​ GOP របស់ប្រធានាធិបតី ដែលបានអំពាវនាវឱ្យ មានភាពការប្រកាសអាសន្ន នៅថ្ងៃទី១៥​ ខែកុម្ភៈ ដើម្បីទទួលបានមូលនិធិ​ ដើម្បីសាងសង់ជញ្ជាំងព្រំដែន​ ដោយគ្មានការអនុម័តពីសភា។

មិនយូរប៉ុន្មានក្រោយពី ការបោះឆ្នោតពី ៥៩​ ទៅ ៤១សំឡេង​ លោក ដូណាល់​ ត្រាំ បានប្តេជ្ញាលុបចោលដំណោះស្រាយនេះ នៅក្នុងអ្វីដែលនឹងក្លាយជា ការធ្វើវេតូដំបូងរបស់លោក​ ចាប់តាំងពីលោក កាន់តំណែងនៅខែមករា​ ឆ្នាំ២០១៧។

លោកបាននិយាយនៅលើទំព័រ Twitter មួយថា: “ខ្ញុំទន្ទឹងរង់ចាំការប្ដេជ្ញាចិត្ត របស់គណបក្សប្រជាធិបតេយ្យ ដែលបានលើកទឹកចិត្តឱ្យ មានដំណោះស្រាយ” ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top