អន្តរជាតិ

បាញ់ប្រហារ នៅប្រទេសញូវសឺឡែន ស្លាប់យ៉ាងហោចណាស់ ២៧នាក់

Christchurch: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែមីនានេះបានឲ្យដឹងថា
យ៉ាងហោចណាស់មនុស្ស ២៧នាក់ ត្រូវបានសម្លាប់នៅក្នុង ហេតុការបាញ់ប្រហារគ្នា នៅក្នុងវិហារអ៊ីស្លាមពីរនៃតំបន់ Christchurch នៃប្រទេសញូវសឺឡែន កាលពីរសៀលថ្ងៃសុក្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មាន ខ្មាន់កាំភ្លើងពីរនាក់ដែលបាន បើកការបាញ់ប្រហារ នៅឯវិហារអ៊ីស្លាមពីរដាច់ដោយឡែក នៅក្នុងតំបន់ Christchurch។ សាក្សីបានរៀបរាប់ថា មានឈាមច្រើន និងមានមនុស្សស្លាប់ច្រើន នៅនឹងកន្លែងហើយសាក្សីម្នាក់ទៀត បាននិយាយថា យ៉ាងហោចណាស់មាន កាំភ្លើងបាញ់ចំនួន ៥០ គ្រាប់ត្រូវបានគេឮក្នុង អំឡុងពេលបាញ់ប្រហារនេះ។

នាយករដ្ឋមន្ត្រីលោក Jacinda Ardern បានថ្លែងទៅកាន់សាធារណជន នៅវេលាម៉ោង ៤រសៀលម៉ោង​ក្នុងស្រុក។ នាងបាននិយាយថា នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយ នៃប្រទេសហើយជាពិសេសស ម្រាប់ពលរដ្ឋដែលស្ថិត នៅក្នុងតំបន់ Christchurch ៕

ប្រែសម្រួល៖ ស៊ុនលី

Facebook Comments

To Top