ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេស នាំអ្នកដំណើរជាង ៤០០នាក់ ចូលលេង កម្សាន្ត នៅព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ Seven Seas Navigator ដែលជានាវាទី ២៣ មកពីកំពង់ផែ Ho Chi Minh ប្រទេសវៀតណាម បាននាំអ្នកអ្នកដំណើរជាង៤០០នាក់ ចូលលេងកម្សាន្តនៅព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ៤៥៧ នាក់ (ស្រី ២៣៦ នាក់) និងនាវិកចំនួន ៣៧៣ នាក់ (ស្រី ៨៦ នាក់) ។

នាវាទេសចរណ៍នេះ នឹងចាកចេញពីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅម៉ោង៨ ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Bangkok ប្រទេសថៃ ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top