អន្តរជាតិ

នាយករដ្ឋមន្ត្រីចិន និយាយថា ចិនប្រឆាំង នឹងឯករាជ្យភាព របស់តៃវ៉ាន់

បរទេស៖នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយនៅក្នុងសន្និសីទ កាសែតប្រចាំឆ្នាំ របស់លោកមួយ នាថ្ងៃសុក្រនេះថា ប្រទេសចិនរក្សាប្រកាន់ខ្ជាប់នូវគោលនយោបាយ “ប្រទេសចិនតែមួយ” និងជំទាស់ប្រឆាំងឯករាជ្យភាព សម្រាប់កោះតៃវ៉ាន់ ។

ប្រទេសចិន តែងតែអះអាងថា កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ គឺជាទឹកដីមួយផ្នែករបស់ខ្លួន និងមិនដែលបដិសេធ មិនប្រើប្រាស់កងកម្លាំងយោធា ដើម្បីនាំកោះលទ្ធិប្រជាធិបតេយ្យនេះ ឲ្យមកស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ខ្លួននោះទេ ។

គួរបញ្ជាក់ថា កម្តៅនៃភាពតានតឹង រវាងប្រទេសចិន និងកោះតៃវ៉ាន់ បានកើនឡើងកាន់តែខ្លាំង នៅក្នុងពេលថ្មីៗនេះ បន្ទាប់ពីលោកស្រី ត្សៃ អ៊ីងវិន បានជាប់ឆ្នោតឡើងកាន់តំណែង ជាប្រធានាធិបតី នៃកោះតៃវ៉ាន់ នៅឆ្នាំ២០១៦មក៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top