ព័ត៌មានជាតិ

ឈ្នះម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់ធំ ១ម៉ឺនដុល្លារ ពីស្រាបៀរកម្ពុជា

ត្បូងឃ្មុំ៖ អតិថិជនស្រាបៀរកម្ពុជា មា្នក់ទៀតហើយ ដែលទទួលបានមហាសំណាង ឈ្នះរង្វាន់ធំ 10,000ដុល្លារ ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា នៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។

លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះរង្វាន់ធំ លើកនេះ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ជាមួយរង្វាន់នេះទាំងទឹកភ្នែក និង ស្នាមញញឹម ប្រកបដោយភាពរីករាយឥតឧប្បមា ពេលទទួលរង្វាន់ ពីអ្នកតំណាង ស្រាបៀរកម្ពុជា។

លោកបានប្រាប់ថា លោកនឹងយកប្រាក់រង្វាន់ មហាសំណាង 10,000 ដុល្លារ នេះមកជួយសម្រាល ដល់ការចំណាយផ្សេងៗ ក្នុងគ្រួសាររបស់លោក និងថែទាំសុខភាពប្រពន្ធរបស់លោក ដែលទើបតែប្រសូតបានកូនប្រុស ដែលទើបមានអាយុបាន3ខែ។

លោក ស្រុង ម៉ាទី ក៏នឹងប្រើប្រាស់ថវិកានេះ ដើម្បីដោះស្រាយលើបំណុល ដែលជំពាក់ធនាគារខ្លះ និង ពង្រីកមុខរបរ ពេលបច្ចុប្បន្នខ្លះផងដែរ។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារ ស្រាបៀរកម្ពុជា ចូលរួមអបអរសាទរ ដល់លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះ រង្វាន់ធំ 10,000ដុល្លារ ទី13 ក្នុងឆ្នាំ2019នេះ ហើយលោកស្រីសង្ឃឹមថា ទឹកប្រាក់ដែលលោកឈ្នះ នឹងបានជួយសម្រួល ដល់ជីវភាព របស់លោក មួយផ្នែកដែរ។

លោកស្រីក៏បានរំលឹក ដល់អ្នកឈ្នះរង្វាន់ ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពជាទាំងអស់ អោយទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ 067 902 902 ដើម្បីធ្វើការបើករង្វាន់ផ្ទាល់ ហើយលឿន ក្នុងរយៈពេលខ្លីបំផុត ។

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផល ដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ ដែលតែងតែទទួលបាន មេដាយគុណភាព ពីអន្តរជាតិ។ ផលិតផលទាំងអស់ ត្រូវបានផលិត ដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាព ល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ ក្នុងការផ្តល់ផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អ សម្រាប់អតិថិជន ជាពិសេស ការផ្តល់រង្វាន់ធំៗ ជាច្រើនពិតៗ ដើម្បីធ្វើឲ្យបទពិសោធន៍ នៃការពិសា ផលិតផលស្រាបៀរកម្ពុជា ក៏ដូចជាភេសជ្ចៈដ៏ទៃទៀត របស់ក្រុមហ៊ុនប្រកបដោយភាពរីករាយ​ និងរំភើបគ្រប់ពេលវេលា៕

Facebook Comments

To Top