អន្តរជាតិ

ជំហានយក្សសម្រាប់ស្ត្រី៖ អវកាសយានិកណាសា ២នាក់ បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ នៅខែនេះជាលើកដំបូង ក្នុងដំណើរអវកាស

ណាសា៖នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ខាងមុននៅចុងម៉ោង មុនពេលព្រះអាទិត្យរះ ពីលើសហរដ្ឋអាមេរិ អ្នកអវកាសណាសា “NASA” ២នាក់ ដែលជាស្ត្រីនឹងចាប់ផ្ដើម ធ្វើដំណើរប្រវត្តិសាស្ត្រ នៅខាងក្រៅស្ថានីយអវកាសអន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្វីៗទាំងអស់គឺជាដំណើរការ ដែលបានគ្រោងទុក នៃការបំពេញបេសកកម្ម៥៩ នៃអវកាសយានិក Anne McClain និង Christina Koch នឹងដឹកនាំផ្លូវអយស្ម័យយានរយៈពេល ៧ម៉ោង ដើម្បីចូលរួមកិច្ចការ នៅខាងក្រៅមន្ទីរពិសោធន៍គ្លីប ដែលចាប់ផ្តើមពីម៉ោង៦ និង៣០នាទីព្រឹក។

វាជាការចេញដំណើរតាមជាលើកទី១ ក្នុងចំណោមគម្រោងទាំង៣ ដែលបានគ្រោងទុក សម្រាប់ស៊េរីពិសេសនេះ ប៉ុន្តែមួយនេះគឺពិសេស សម្រាប់ហេតុផល លើសពីបេសកកម្មខ្លួនវា ហើយវាជាលើកដំបូង ដែលមិនធ្លាប់មានសម្រាប់ស្ត្រី។
អ្នកត្រួតពិនិត្យអាកាសចរណ៍ របស់អង្គការ NASA លោកKristen Facciol បានធ្វើឲ្យមានការរំភើប ជាអន្តរជាតិនៅដើមខែនេះ នៅពេលនាង បានបង្ហោះការសប្បាយរីករាយរបស់នាង ដែលត្រូវបានចាត់តាំង ឲ្យជួយធ្វើផ្លូវអគតិពីដី។

លោក Facciol បានសរសេរថា ខ្ញុំទើបតែដឹងថា ខ្ញុំនឹងធ្វើកុងទ័រ ដោយផ្តល់នូវការគាំទ្រដល់ SPACEWALK” ចាប់តាំងពីពេលនោះ មកភ្នាក់ងារអវកាស បានបញ្ជាក់ពីផែនការសំខាន់ៗ។ នៅពេលដែលអវកាសយានិក នាង McClain និងនាង Koch បានបោះជំហាននៅក្រៅ ISS កាលពីថ្ងៃទី២៩ ខែមីនា៕ដោយ៖លី ភីលីព

Facebook Comments

To Top