ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយជិត ៣០ម៉ឺនដុល្លារ ដល់អង្គភាព ៣ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានផ្ដល់ថវិកាឥតសំណងចំនួន ២៧៥.២៩៦ដុល្លារ ដល់អង្គភាពចំនួន៣ នៅកម្ពុជា ក្រោមគ្រោងការណ៍នៃ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។

អង្គភាពទាំង៣ នៅកម្ពុជា រួមមាន ៖ ទី១-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ថវិកាចំនួន ១០៦.១៤៦ដុល្លារ , ទី២-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ថវិកាចំនួន ៨២.៤៥០ដុល្លារ និងទី៣-អង្គការ Planete Enfants& Development ថវិកាចំនួន ៨៦.៧០០ដុល្លារ។

សូមរំលឹកថា កិច្ចសន្យាផ្ដល់ជំនួយ ឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top