អន្តរជាតិ

ចិនអំពាវនាវ ឲ្យកូរ៉េខាងជើង និងអាមេរិក បន្តកិច្ចពិភាក្សាគ្នា

ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១៥ ខែមិនានេះ បានឲ្យដឹងថា លោកLi Keqiang នាយករដ្ឋមន្ត្រីចិន កាលពីព្រឹកថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្តបន្ទាប់ជាពិសេស រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា ឧបទ្វីបកូរ៉េចុងក្រោយនេះ។

លោកLiបានប្រាប់សន្និសីទសារព័ត៌មានមួយ ក្រោយពីការបញ្ចប់សម័យប្រជុំ នីតិប្បញ្ញត្តិជាតិប្រចាំឆ្នាំថា បញ្ហានេះមានរយៈពេលវែង និងស្មុគស្មាញហើយមិនអាចដោះស្រាយ បានពេញមួយយប់នោះទេ។ ដោយនិយាយអំពីកិច្ចប្រជុំកំពូលហាណូយ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក លោកLi ក៏បានលើកឡើងដែរថា ភាគីទាំងពីរបានបង្ហាញពីការត្រៀមខ្លួន ដើម្បីរក្សាទំនាក់ទំនងគ្នាទៅវិញទៅមក ហើយការចូលរួមបែបនេះគឺ ប្រសើរជាងការប្រាស្រ័យទាក់ទងគ្នា នាពេលខាងមុខ។

លោកក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានភាពអត់ធ្មត់និងចាប់យកឱកាស ដើម្បីលើកកម្ពស់កិច្ចសន្ទនា ដើម្បីសម្រេចបាននូវលទ្ធផល ដែលចង់បានដោយទាំងអស់គ្នា ។ ប្រទេសចិនបានប្តេជ្ញាចិត្ត ចំពោះឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរហើយសង្ឃឹមថា នឹងមានសន្តិភាពនិងស្ថេរភាព នៅលើឧបទ្វីបនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top