សុខភាព

គួរអាន! គន្លឹះងាយៗ ដោះស្រាយបញ្ហាស្ទះ ក្នុងត្រចៀកដោយខ្លួន​ឯង

មានករណីខ្លះនៅពេល ដែលត្រចៀកស្ទះ គឺបង្កការឈឺចាប់, ពិបាកស្ដាប់លឺ និងអាចដល់ថ្នាក់ អតុល្យភាពនៅពេលដើរ ឬឈរថែមទៀតផង។ ការស្ទះក្នុងរន្ធត្រចៀកផ្តល់ផល ប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែជាពិសេស គឺកុមារនៅពេលដែលពួកគេ ជួបប្រទះបញ្ហាឆ្លង មេរោគប្រហោងឆ្អឹងច្រមុះ ឬរលាក ស៊ីនុស និងតឹងច្រមុះ។

កត្តាដទៃទៀតដែលអាច បង្កបញ្ហាស្ទះក្នុងត្រចៀក រួមបញ្ចូលទាំងអាចម៏ត្រចៀកឡើងច្រើន, ជំងឺផ្ដាសាយ, ប្រតិកម្មអាឡែកស៊ី ឬឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ និងការដុះដុំសាច់ស្លូត (Benign) ក្នុងត្រចៀក។ ប្រសិនបើអ្នកមានអារម្មណ៍ ស្ដាប់មិនសូវលឺ ឬឈឺខ្ទោកៗក្នុងត្រចៀក នោះអ្នកប្រហែលជាកំពុង ជួបប្រទះបញ្ហាស្ទះក្នុងត្រចៀកហើយ។ ប៉ុន្តែកុំបារម្ភ!
ខាងក្រោមនេះជា រូបមន្តងាយៗបែបធម្មជាតិ ដោះស្រាយបញ្ហាស្ទះក្នុងត្រចៀក ៖

១.ប្រេងដើមតែ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងដើមតែពី ២ ទៅ ៣ ដំណក់ក្នុងទឹកដាំពុះ រួចកូរឱ្យសព្វ។ ផ្អៀងក្បាលឆ្ពុងត្រចៀករបស់អ្នក ជាមួយចំហាយចាន ល្បាយទឹកប្រេងដើមតែ។ ចំហាយទឹកពុះលាយប្រេង ដើមតែជួយបន្ធូរការស្ទះក្នុង ត្រចៀកបានយ៉ាងប្រសើរ។ ប្រេងដើមតែក៏មានលក្ខណៈសម្បត្តិ ប្រឆាំងការរលាក ដូច្នេះវាមានប្រយោជន៍ ណាស់ក្នុងស្ថានភាពបែបនេះ។

២.ប្រេងអូលីវ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយ ប៉ុន្តែត្រូវប្រយ័ត្នកុំឱ្យក្ដៅពេក។ បន្តក់សាកលើ-កដៃបន្តិចជាមុនសិន នឹងអនុវត្តក្នុងត្រចៀក ដើម្បីប្រាកដថាមិនក្ដៅពេក រហូតដល់រលាកស្បែក។ បន្ទាប់មក បន្តក់ប្រេងអូលីវ ១ ទៅ ២ ដំណក់ចូលក្នុងត្រចៀក និងផ្អៀងក្បាលស្ងៀមសម្រាប់រយៈពេលពី ១០ ទៅ ១៥ វិនាទីសិន។ អនុវត្តរូបមន្តនេះឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៥ ថ្ងៃជាប់គ្នា រហូតដល់ទទួលបាន លទ្ធផលប្រសើរឡើង។

៣.ស្អំកម្ដៅ ឬឆ្ពុងចំហាយទឹក៖ សាកល្បងស្អំកម្ដៅ លើត្រចៀករបស់អ្នក ឬងូតទឹកក្ដៅក៏បាន។ ការងូតទឹកក្ដៅអាចជួយឆ្ពុង រន្ធត្រចៀកបានយ៉ាងប្រសើរ។ គ្រាន់តែប្រាកដថាអ្នកងូតទឹកក្ដៅ បានយ៉ាងហោចណាស់រយៈពេលពី ៥ ទៅ ១០ នាទី៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top