ព័ត៌មានជាតិ

ខេត្តកំពង់ចាម ​គម្រោងចំណាយលុយ ៦លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធចំនួន​១០​

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ខេត្តកំពង់ចាម មានគម្រោងស្ថាប​នា ហេដ្ឋារចនាសម្ព័ន្ធចំនួន​១០ គ្រោងនិងចំណាតទឹកប្រាក់ ​៦​លានដុល្លារ នៅក្នុងឆ្នាំ ២០​១៩នេះ ។ ​ក្នុងពិធីសំណេះសំណាលជាមួយ​ មន្រ្តីសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃទី ១៤ ខែមីនា ថា សម្រាប់ធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងនោះមាន១គម្រោងថែទាំផ្លូវ និង ២ គម្រោង អនុវត្តដោយមន្ទីរសាធារណការ ខេត្តកំពង់ចាម​និង ៤ គម្រោងអនុវត្ត ដោយក្រសួងការពារជាតិ​ និង​៣ គម្រោងទៀត កំពុងដាក់ឲ្យដេញថ្លៃ ​ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យមន្រ្តីសាធារណ​ការខេត្ត ត្រូវខិតខំធ្វើយ៉ាងណា ពន្លឿន​ឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ​ងាយស្រួល ក្នុងការធ្វើដំណើរ។

លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ពិតណាស់ថា នៅក្នុងខណៈដែលសមិទ្ធផលបានកើត ឡើងជាបន្តបន្ទាប់ ខេត្តកំពង់ចាម ក៏នៅតែមានស្នើសុំពីប្រជាពលរដ្ឋ មិនតិចនោះទេ ដោយពេលមុនៗ យើងអាចស្ថាបនាត្រឹមតែផ្លូវលំ ឬផ្លូវគ្រួសក្រហម ក៏ពួកគាត់មានការ សប្បាយរីករាយ នូវសមិទ្ធផលទាំងនោះ ដែរ។ ក៏ប៉ុន្តែមក ដល់បច្ចុប្បន្ននេះ ការសាងសង់ផ្លូវក្រាលក្រួសក្រហម គឺពួកគាត់មិនទាន់សប្បាយចិត្ត និងសមិទ្ធផលទាំងនោះទេ ដោយសារសេចក្តីត្រូវការ និងការប្រើប្រាស់ផ្លូវថ្នល់ គឺពួកគាត់ចង់បានល្អប្រសើរជាងមុន ដូចជាផ្លូវ បេតុងជាដើម សម្រាប់ប្រើប្រាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ជាមួយគ្នានេះដែរ ទាក់ទងទៅនឹងផ្លូវលេខ ៧០ នៅក្នុងស្រុកកងមាស ការ ស្ថាបនានៅសល់ប្រវែង ១៦ គីឡូម៉ែត្រទៀត ដែលជាផ្លូវដីក្រហម ។ ហើយកំណាត់ផ្លូវនេះដែរ បើទោះជាមន្ទីរសាធារណការខេត្តកំពង់ចាម បានធ្វើការឈូសឆាយ ដើម្បីងាយស្រួលប្រជាពលរដ្ឋ បានធ្វើដំណើរនោះក្តី ក៏ពួកគាត់នៅតែមានការសំណូមពរ ដល់អាជ្ញាធរខេត្ត ដើម្បីធ្វើការសាងសង់ផ្លូវបង្ហើយ ព្រោះថាផ្លូវនេះពេលធ្វើដំណើរមានដីហុយ ដែលប្រការនេះ អាចនឹងបង្កអោយពួកគាត់ មានជំងឺឈឺថ្កាត់ ដោយសារការប្រើប្រាស់ នៅលើផ្លូវមានដីហុយនេះ នឹងមានការជួបផលលំ បាកនៅ ក្នុងការរស់នៅក្នុងតំបន់នោះផងដែរ។

ចំពោះកំណាត់ផ្លូវលេខ៧០ ដីហុយនៅក្នុងស្រុកកងមាស លោកអភិបាល ខេត្ត ក៏បានស្នើសុំ ដល់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មេត្តាជួយពិនិត្យនិងពិចារណា ដើម្បីធ្វើការសាងសង់ផ្លូវនេះបង្ហើយ ជូនសម្រាប់ឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ ៕

​​

Facebook Comments

To Top