អន្តរជាតិ

កូរ៉េខាងត្បូង​ ស្នើក្រុមហ៊ុន​ Google ផ្លាស់ប្តូរល័ក្ខខ័ណ្ឌ សេវាកម្មមួយចំនួន

សេអ៊ូល៖​ ក្រុមហ៊ុន Google Inc បានឲ្យដឹងថា​ ខ្លួនបានសម្រេចកែតម្រូវ ដោយស្ម័គ្រចិត្តនូវល័ក្ខខ័ណ្ឌ នៃសេវាកម្មរបស់ខ្លួនមួយចំនួន​ បន្ទាប់ពីនិយតករប្រឆាំងកូរ៉េខាងត្បូង​ បានធ្វើអនុសាសន៍ កែតម្រូវជាលើកដំបូង របស់ពិភពលោក​ ប្រឆាំងនឹងក្រុមហ៊ុនអ៊ីនធឺណែតយក្ស របស់អាមេរិកមួយនេះ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩។

គណៈកម្មការពាណិជ្ជកម្មសមធម៌ (FTC) បានឲ្យដឹងថា Google គួរតែជូនដំណឹងដល់អ្នកប្រើរបស់ខ្លួន អំពីការផ្លាស់ប្តូរលក្ខខណ្ឌ នៃសេវាកម្មរបស់ខ្លួន បើសិនជាការផ្លាស់ប្តូរ មានលក្ខណៈធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អ្នកប្រើប្រាស់។

អ្នកឃ្លាំមើលនេះ ក៏បានចោទជាបញ្ហារបស់ Google ដែរដែលថា​ អ្នកប្រើគួរតែពិនិត្យមើល លក្ខខណ្ឌទាំងនោះឱ្យបានទៀងទាត់​ ដោយលើកឡើងថា​ វាមិនយុត្តិធម៌ទេ ដែលការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់របស់ Google នឹងមានប្រសិទ្ធិភាពភ្លាមៗ ព្រោះវាមិនអាចប្រាកដថា​ ការផ្លាស់ប្តូរមុខងារថ្មី សម្រាប់សេវាកម្ម​ ឬការផ្លាស់ប្តូរ ដែលធ្វើឡើងដោយហេតុផលខាងផ្លូវច្បាប់​ នឹងស្ថិតក្នុងការពេញចិត្ត របស់អ្នកប្រើប្រាស់៕
ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top