អន្តរជាតិ

កូរ៉េខាងជើងពិចារណា ផ្អាកកិច្ចពិភាក្សា នុយក្លេអ៊ែជាមួយអាមេរិក

បរទេស៖យោងតាម ប្រភពព័ត៌មានពីកាសែតរុស្ស៊ី TASS បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស របស់ទីក្រុងព្យុងយ៉ាង លោកស្រី Choe Son Hui បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែពិចារណា ផ្អាកធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយនឹងសហរដ្ឋអាមេរិក។

លោកស្រី Choe Son Hui បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងព្យុងយ៉ាង ដែលជារដ្ឋធានី របស់ប្រទេសកូរ៉េខាងជើងថា ប្រទេសកូរ៉េខាងជើង មិនមានបំណងចង់ឱនលំទោន តាមការទាមទាររបស់សហរដ្ឋអាមេរិក ឬក៏ចូលរួមនៅក្នុងកិច្ចចរចាប្រភេទនេះនោះទេ។

យោងតាមសេចក្តីរាយការណ៍ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង រូបនោះបន្តទៀតថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងធ្វើការប្រកាសជាផ្លូវការមួយ នៅពេលឆាប់ៗនេះ ស្តីពីគោលជំហររបស់លោក ចំពោះកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិកនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top