សន្តិសុខ និង សង្គម

កម្ពុជា មានការតក់ស្លុតនិង សម្ដែងការសោកស្ដាយ ជាខ្លាំង ចំពោះការបាញ់សម្លាប់ នៅវិហារឥស្លាមក្នុងប្រទេស ណូវែលហ្សេឡង់

ភ្នំពេញ៖កម្ពុជាមានការតក់ស្លុត និងសោគសង្រេងជាខ្លាំង ចំពោះហេតុការណ៍បាញ់សម្លាប់ នៅវិហារឥស្លា​ម Al Noor និងLinwood នៅក្នុងទីក្រុង Christchurch ប្រទេសណូវែលហ្សេឡង់ នៅថ្ងៃ សុក្រ ទី១៥ ខែមីនា ឆ្នាំ ២០១៩នេះ ដែលបណ្ដាលឲ្យ ប្រជាជនជាច្រើននាក់ស្លាប់និងរងរបួស។

សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីអំពីការបាញ់សម្លាប់ នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩បានឲ្យដឹងថា “យើងខ្ញុំសូមសម្តែងនូវសមាន ចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រឡាញ់របស់ពួកគេ។ យើងសូមរួមសាមគ្គីជាមួយរដ្ឋាភិបាល និងប្រជាជន ណូវែលហ្សេឡង់ ក្នុងអំឡុងពេល ដ៏សោកនាដកម្មនេះ ដើម្បីផ្តល់នូវការធានាអះអាងខ្ពស់បំផុតចំពោះ សុវត្ថិភាពជូនជនស្លូតត្រង់ ទាំងពលរដ្ឋណូវែលហ្សេឡង់ និងសមាជិកសហគមន៍កម្ពុជា នៅទូទាំងប្រទេស
ណូវែលហ្សេឡង់។យើងខ្ញុំសូមបញ្ជាក់ ជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្មគ្រប់ទម្រង់ និងរូបភាពទាំងអស់”៕

Facebook Comments

To Top