អន្តរជាតិ

Breaking News: សុវត្ថិភាព ប្រជាជនជាចំបង ទីបំផុតអាមេរិក សម្រេចមិនឲ្យហោះហើរ យន្តហោះប៊ូអ៊ីង 737 Max 8 និង 9

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃពុធនេះ (ពេលវេលានៅអាមេរិក) បាននិយាយថា សហរដ្ឋអាមេរិក បានហាមឃាត់មិនឲ្យធ្វើការហោះហើរយន្តហោះ Boeing 737 Max 8 និង 9 ទាំងអស់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសសំខាន់ចុងក្រោយគេបង្អស់ បន្ទាប់ពីកាណាដា ក្រោយឧប្បតិហេតុ ធ្លាក់ពីរករណី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «យន្តហោះទាំងអស់ ត្រូវហាមមិនឲ្យធ្វើការហោះហើរ គឺត្រូវមានប្រសិទ្ធភាពភ្លាមៗ” ដោយសំដៅ លើការប្រែប្រួលរបស់ Boeing 737 Max ។

លោក ដូណាល់ ត្រាំ បាននិយាយថា “សុវត្ថិភាព របស់ប្រជាជនអាមេរិក, មនុស្សទាំងអស់គឺជាកង្វល់របស់យើង” ។

ចំណែករដ្ឋបាល អាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបន្ទាប់ពីការកត់សម្គាល់ របស់លោក ត្រាំ ថា ខ្លួនកំពុងបញ្ជាឱ្យបញ្ឈប់ ការហោះហើរបណ្តោះអាសន្នរបស់យន្តហោះ Boeing 737 Max ដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ឬនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ការហាមឃាត់ ពីសំណាក់អាមេរិកនេះ បានកើតឡើងប៉ុន្មានម៉ោង ក្រោយពីប្រទេសកាណាដា បានប្រកាសថា ខ្លួនកំពុងបញ្ឈប់ ការហោះហើររបស់យន្តហោះ Boeing 737 Max ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការហោះហើរ។

សូមជម្រាបថា យន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlinesដែលធ្វើដំណើរពីក្រុង Addis Ababa ទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា បានធ្លាក់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់។ យន្តហោះ  Boeing 737 Max 8 ក៏បានធ្លាក់ផងដែរ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ នៅលើយន្តហោះនោះ៕

រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top