អន្តរជាតិ

អង្គសហប្រជាជាតិ ស្វះស្វែងរកជំនួយ រាប់ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ីរី

បរទេស៖ អង្គការសហប្រជាជាតិ នឹងស្វះស្វែងរកប្រាក់ រាប់ពាន់លានដុល្លារ ក្នុងជំនួយបន្ថែមសម្រាប់ប្រទេស៊សីរី ដោយការប្រឹងប្រែងជំនះភាពលំបាក ក្នុងចំណោមម្ចាស់ជំនួយ ក្រោយពីមានសង្គ្រាមស៊ីវិល រយៈពេល៨ឆ្នាំ និងការបែកបាក់គ្នា ជុំវិញវិធីដោះស្រាយ ជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ។ 

លោក Federica Mogherini ជាប្រធានគោលនយោបាយបរទេស សម្រាប់សហភាពអឺរ៉ុប ដែលជាម្ចាស់ផ្តល់ជំនួយ ដ៏ធំបំផុតនៅក្នុងពិភពលោក កំពុងតែធ្វើជាម្ចាស់ផ្ទះនៃសន្និបាតមួយ ជាមួយអង្គការ សហប្រជាជាតិ បាននិយាយ យ៉ាងដូច្នេះថា “យើងមិនចង់ឲ្យប្រជាជនស៊ីរី ត្រូវគេបំភ្លេចចោល នៅពេលដែលសហគមន៍អន្តរជាតិ ហាក់យកចិត្តទុកដាក់ កាន់តែតិចឡើងនោះទេ គឺវានៅមិនទាន់ហួសពេល នៅឡើយនោះទេ”។ 

គួរបញ្ជាក់ថា ដោយមានប្រជាជនចំនួន ១១.៧លាននាក់ ភាគច្រើន នៃពួកគេគឺជាកុមារ ត្រូវការជំនួយ នៅក្នុងប្រទេសស៊ីរីនោះ  អង្គការសហប្រជាជាតិ កំពុងតែខ្នះខ្នែងស្វែងរកប្រាក់ ៣,៣ពាន់លានដុល្លារ សម្រាប់ជនរង្គ្រោះក្នុងប្រទេសនោះ និងប្រាក់៥,៥ពាន់លានដុល្លារ សម្រាប់ជនភៀសខ្លួន នៅក្នុងតំបន់៕ 

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top