នយោបាយ

សម្ដេច ស ខេង ៖ បើកម្ពុជាលំអៀង ទៅរកប្រទេសណាមួយ នឹងផុងខ្លួនក្នុងវិបត្តិសង្គ្រាម

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងមហាអំណាចចិន-អាមេរិក ពីព្រោះបទពិសោធន៍ ក្នុងប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា បើកម្ពុជាលំអៀងទៅភាគីណាមួយ កម្ពុជានឹងមានវិបត្តិសង្គ្រាម។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេច ស ខេង មានប្រសាសន៍ថា “កម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងមហាអំណាចចិន និងអាមេរិក ពីព្រោះបពិសោធន៍ប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកម្ពុជាលំអៀងទៅភាគីណាមួយ ដោយប្រាសចាកនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម” ។

សម្ដេចបន្ថែមថា ជារៀងរាល់ពេលដែលសម្ដេច ទទួលជួបពិភាក្សាការងារ ជាមួយតំណាងប្រទេសជាតិមិត្តនានា សម្តេចតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតនឹងមិនដើរចេញ ពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុក្សនោះឡើយ ពីព្រោះកម្ពុជា មានបទពិសោធន៍ឆ្អែតឆ្អន់ ហើយកាលពីពេលអតីតកាល ដែលធ្លាប់ដើរផ្ទុយ ពីគោលការណ៍នេះ ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top