អន្តរជាតិ

លោក ត្រាំ ថ្លែងថា លោកទន្ទឹងរង់ចាំ កិច្ចចរចាជំនួញដ៏ធំ ជាមួយចក្រភពអង់គ្លេស

 បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានរំពឹងទុក ចំពោះកិច្ចព្រមព្រៀងជំនួញទ្រង់ទ្រាយធំ ជាមួយចក្រភពអង់គ្លេស ស្របពេលរដ្ឋាភិបាលអង់គ្លេស ប្រទាក់ប្រទាញជាមួយកិច្ចព្រមព្រៀង Brexit ជាមួយអឺរ៉ុប និងការពន្យាពេលដែលអាចកើតមាន។ 

យោងតាមប្រភព ព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បានសរសេរសារលើបណ្ដាញសង្គមធ្វីតធើដូច្នេះថា “រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំកិច្ចការចរចាគ្នា លើកិច្ចព្រមព្រៀងជំនួញទ្រង់ទ្រាយធំមួយ ជាមួយចក្រភពអង់គ្លេស ដែលមានសក្តានុពល គ្មានដែនកំណត់”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top