កីឡា

រុស្ស៊ីដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរ​អាន់ឆ័រ លើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ក្រុមបាល់ទះឆ្នេរខ្សាច់បុរសមកពី ប្រទេសរុស្ស៊ីគ្រងតំណែងម្ចាស់ជើងឯក នៃការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ក្នុងក្របខណ្ឌការ ប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរ​អាន់ឆ័រលើកទី២​ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ។

ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ លោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។

ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបាន មេដាយមាសការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលកំពង់ស្ពឺ​ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងក្នុងលទ្ធផល២សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទះឆ្នេរខ្សាច់បុរសអាហ្រ្វិកខាងត្បូងបានត្រឹមជើងឯករង ចំណែកម្ចាស់មេដាយសំរិទ្ធ បានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។​ ក្រុមទទួលជយលាភីទាំង៣នឹងមានសិទ្ធិលេងសម្រាប់ វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

កម្មវិធីប្រកួតនេះនឹងបន្តធ្វើឡើង នៅខេត្តពីរទៀតគឺ៖ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា និងខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top