អន្តរជាតិ

ភ្នាក់ងារអាវកាសជប៉ុន និងក្រុមហ៊ុនតួយ៉ូតា ចាប់ផ្តើមធ្វើការងាររួមគ្នា លើបេសកកម្ម ស្រាវជ្រាវឋានព្រះច័ន្ទ

តូក្យូ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះបានឲ្យដឹងថា ទីភ្នាក់ងាររុករកអាវកាសជប៉ុន ឬហៅកាត់ថា JAXA បានប្រកាសថា ខ្លួននឹងពន្លឿនកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Toyota Motor Corp ដើម្បីផលិតយានយន្ត សម្រាប់ស្រាវជ្រាវលើឋានព្រះច័ន្ទ។

ទីភ្នាក់ងារនេះបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា JAXA និងក្រុមហ៊ុនតូយ៉ូតូ បានឈានទៅ ដល់ការយល់ព្រម សហការគ្នាបន្ថែមទៀត និងពន្លឿនការសិក្សារួមគ្នា ជាបណ្តើរ ៗ របស់ពួកគេលើយានយន្ត ដែលបើកបរដោយអាវកាសយានិក ដែលវាជាយានយន្ត ដែលប្រើប្រាស់បច្ចេកវិទ្យារថយន្ត ដើរដោយថាមពលឥន្ធន។

លោក Hiroshi Yamakawa ប្រធានប្រតិបត្តិនៃទីភ្នាក់ងារ JAXA បានសម្តែងក្តីសង្ឃឹមថា បច្ចេកវិទ្យាចល័តរបស់ក្រុមហ៊ុន តូយ៉ូតា នឹងអាចជួយទីភ្នាក់ងាររបស់ខ្លួន បានយ៉ាងច្រើន ជាពិសេសដល់ការសិក្សាបច្ចេកវិទ្យា សម្រាប់ការសម្រេចឲ្យបាន នូវយានយន្តស្រាវជ្រាវឋានព្រះច័ន្ទ ដែលនឹងលេចរូបរាងឡើង ពិតប្រាកដនាពេលខាងមុខ។

យានយន្តនេះនឹងត្រូវបានប្រើ ដើម្បីរុករកផ្ទៃភពព្រះច័ន្ទ ដោយវានឹងអាចមានសមត្ថភាព ក្នុងការបើកបរសរុបជាង ១០០០០គីឡូម៉ែត្រ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top