ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៧១C ប្រវែងជាង១០០គីឡូម៉ែត្រ គ្រោងបើកការដ្ឋាន សាងសង់ពង្រីក នៅចុង ឆ្នាំ២០១៩

កំពង់ចាម៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន លើកឡើងថា ផ្លូវជាតិលេខ ៧១C ប្រវែងជាង១០០គីឡូម៉ែត្រ គ្រោង នឹងបើកការដ្ឋានសាងសង់ លើកកម្ពស់គុណភាព និងពង្រីកនៅចុង ឆ្នាំ២០១៩នេះបន្ទាប់ពីការសិក្សា លទ្ធភាពចប់សព្វគ្រប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាស ដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាព និងសិក្សាលទ្ធភាពក្នុងការសាងសង់ ពង្រីកនិងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៧ ១c នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុលបានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុបចំនួន ១១៤,៦២គីឡូម៉ែត្រ បែកចេញពី ផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។

លោកបន្តថា គម្រោងសាងសង់លើក កម្ពស់គុណភាពផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងសិក្សាបន្ថែមត្រង់ចំណុច ដែលទទួលរងដោយគ្រោះ ទឹកជំនន់ដើម្បីរកដំណោះស្រាយ សមស្របសំដៅធានា ឱ្យបានគុណភាពខ្ពស់៕ដោយ៖អេង ប៊ូឆេង

Facebook Comments

To Top