សន្តិសុខ និង សង្គម

បង្ក្រាបទីតាំងរុករករ៉ែ៣កន្លែង ដកហូតសម្ភារៈ មួយចំនួន នៅស្រុកលំផាត់​ តែគ្មានបានជនល្មើស

រតនគិរី៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានចុះ សហការជាមួយមន្ទីររ៉ែនឹង ថាមពលខេត្ត,កម្លាំង នគរបាលអធិការដ្ឋានស្រុក លំផាត់ដឹកនាំដោយ លោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តរតនគិរ ចុះបង្រ្កាបទីតាំង រ៉ែខុសច្បាប់ នៅចំណុចចំការចន្ទី និងកៅស៊ូ មាន3កន្លែងខុសគ្នា នៅ ចំណុចភូមិចាងរាឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រីនូវ ដារ៉ាស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឲ្យដឹងថា បានដកហូតសំភារៈរួមមាន ម៉ូតូ ៩គ្រឿង សំរាប់រវៃអាច៍ត្បូង៥ តង់ និងឧបករណ៍សំរាប់យកត្បូងមួយចំនួនទៀត យកមករក្សាទុក​ នៅប៉ុស្តិ៍នគរបាល​ អូរស៊ិនលែរ។

លោកឧត្តមសេនីយ៍ត្រីនូវ ដារ៉ាបញ្ជាក់ទៀតថា​ លុះថ្ងៃស្អែកកំលាំងជំនាញ​ ចុះមកស្រាវជ្រាវបន្ត ដោយយោងតាមបញ្ជារបស់តំណាង អយ្យការអមសាលាដំបូង ខេត្តរតនគិរី។ប្រភពព័ត៌មានផ្សេងទៀតលួចបង្ហើបថា​ ក្រុមជីកត្បូងនេះ​ មានថៅកែនៅពីក្រោយ​ អ្នកឧបត្ថម្ភលុយ,សម្ភារៈជីកត្បូងជាដើមប៉ុន្តែពេលជីក បានត្រូវតែលក់ឲ្យគេ(ថៅកែត្បូង) ហើយការជីកត្បូងនេះ​ កន្លងមកជួបគ្រោះថ្នាក់បាត់បង់ជីវិតជាច្រើននាក់ផងដែ៕

Facebook Comments

To Top