សន្តិសុខ និង សង្គម

ជនរងគ្រោះ ប.ស.ស ២នាក់ ដែលកំពុងសម្រាកព្យាបាលរបួស ទទួលការចុះពិនិត្យ ពីក្រុមការងារ ប.ស.ស

ព្រៃវែង៖បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានចាត់មន្ត្រីការិយាល័យស្តារនីតិសម្បទាចុះទៅពិនិត្យ តាមដានស្ថានភាពរបួស សួរសុខទុក្ខ និងផ្តល់សេវាស្តារនីតិសម្បទាដល់ ជនរងគ្រោះជាសមាជិក ប.ស.ស. ចំនួន ២នាក់ ដែលកំពុងសម្រាកព្យាបាលរបួសនៅគេហដ្ឋាន និងនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តព្រៃវែង។

ចំពោះជនរងគ្រោះកាន់អត្ថលេខ៖ ១៩០០១១៨១១៦២៦១៥ញ ជាកម្មករដឹកជញ្ជូនថ្នាំលាប ក្រុមហ៊ុន SORN SOPHEAK Co., Ltd បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីខែធ្នូ ឆ្នាំ២០១៨ បណ្តាលឲ្យបាក់ឆ្អឹងស្នងជើងខាងស្តាំ កដៃខាងស្តាំ និងឆ្អឹងខ្នង ប.ស.ស. បានសម្របសម្រួលឲ្យទទួលបានសេវាព្យាបាលថែទាំ ពេលនេះឃើញថា ស្ថានភាពរបួសរាងកាយដូចជាកដៃបានជាសះស្បើយ ឆ្អឹងស្នងជើងមិនឈឺ មិនហើម អាចកំរើកបាន គឺរងចាំការណាត់របស់គ្រូពេទ្យដកដែកចេញ និងឆ្អឹងខ្នងក៏ធូរស្រាលច្រើន ឯបញ្ហាផ្លូវចិត្តមានភាពល្អប្រសើរ ចំពោះស្ថានភាពការងារក្រុមហ៊ុននឹង ទទួលយកធ្វើការបន្ទាប់ជាសះស្បើយ។ ក្រុមការងារបានណែនាំ ពីរបៀបរស់នៅប្រកបដោយអនាម័យ របៀបថែទាំមុខរបួស ការធ្វើចលនា និងទៅទទួលសេវាព្យាបាលបន្តតាមការណាត់របស់គ្រូពេទ្យដើម្បី ឆាប់ជាសះស្បើយ។

»ករណីជនរងគ្រោះកាន់អត្ថលេខ៖ ២៩៧៩៧១៦០១៥៤៣៦០ធ ជាកម្មការិនីរោងចក្រ HO HSIN TAI Limited បានជួបគ្រោះថ្នាក់ នៅកន្លែងការងារ កាលពីខែមេសា ឆ្នាំ២០១៨ បណ្តាលឲ្យកកឈាមក្នុងខួរក្បាល ប.ស.ស. បានសម្របសម្រួលឲ្យទទួលបានសេវាព្យាបាល ថែទាំកន្លងមក ឃើញថាមានភាពប្រសើរជាងមុន ក្នុងកំឡុង ពេលនេះជនរងគ្រោះកំពុងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តព្រៃវែង ឃើញថាពីមុនមួរម៉ៅច្រើន និយាយមិនបាន ដៃនិងជើង ខាងស្តាំពិបាក កំរើក តែឥឡូវជន រងគ្រោះអាចនិយាយបានតិចៗ អាចក្រោកឈរ ឲ្យអ្នកថែទាំគ្រាដើរបាន និងមិនសូវមួរម៉ៅច្រើនដូច មុន ទឹកមុខស្រស់ស្រាយ។

គិតចាប់ពីដំណើរប.ស.ស. រហូតមកដល់ ពេលនេះ ការផ្តល់សេវា ស្តារនីតិសម្បទាមានចំនួន ១៧៧នាក់ ស្នើនឹង ១៩៥លើក។ ជារួមការចុះផ្តល់សេវាស្តារនីតិសម្បទានេះ គឺដើម្បីឆ្លើយតបឱ្យបានទា ន់ពេលវេលា ជាពិសេសគឺជួយសម្រួលដល់ជនរងគ្រោះ ដែលជាជនពិការឲ្យយល់ពីសិទ្ធិទទួលបានសេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត, ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ, អាចទទួលបានការ សម្របសម្រួលជួយរកការងារឲ្យធ្វើ, និងការប្រឹក្សា តម្រង់ទិស អប់រំចិត្តសាស្រ្ត និងសេវាសង្គម ក្នុងគោលបំណង ជួយដល់ជនពិការអាចរក្សា ស្តារ ឬធ្វើឲ្យប្រសើរឡើងវិញនូវ សមត្ថភាពជំនាញ និងមុខងារសម្រាប់ការស់នៅប្រចាំថ្ងៃ និងបានផ្សព្វផ្សាយសង្ខេប ពីក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម, អត្ថប្រយោជន៍ របបសន្តិសុខសង្គម, ព្រមទាំងសម្របសម្រួលលើកទឹកចិត្តតាម មធ្យោយបាយផ្សេងៗ និងណែនាំពីវិធីថែទាំមុខ របួសនិងរបៀបរស់នៅប្រចាំថ្ងៃផងដែរ៕

Facebook Comments

To Top