ព័ត៌មានជាតិ

គួរឱ្យរន្ធត់! ផ្ទុះមីនតោន​ ស្លាប់២នាក់ភ្លាមៗ

ភ្នំពេញ៖ បុរស២នាក់ ជាអ្នកស៊ីឈ្នូលបោសសំអាតគ្រាប់មីន បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ​ក្នុងករណីផ្ទុះមីនតោន នៅថ្ងៃទី ១៤​ ខែមីនា​ ឆ្នាំ​២០១៩​ ​នៅក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ 

យោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក​ ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា បានឲ្យដឹងថា

ជនរងគ្រោះទី១-ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ ២-ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ​ ។ 

លោក ហេង រតនាក៏បានចូលរួម រំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត និងអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ចៀសវាងដាច់ខាត កុំប្រកបមុខរបរ រកស៊ីដោះមីន ដោយគ្មានការហ្វឹកហ្វឺន និងសម្ភារបច្ចេកទេសត្រឹមត្រូវ​។

ទន្ទឹមនឹងនេះដែរ លោក ហេងរតនា អំពាវនាវដល់បងប្អូនម្ចាស់ដី ដែលសង្ស័យថា ដីមានកប់គ្រាប់មីន​ មេត្តាកុំជួល អ្នកគ្មានវិជ្ជាជីវៈ ដោះមីននិងអង្គភាព ច្បាស់លាស់ មកបោសំអាតដីរបស់ខ្លួន ព្រោះថា​ អាចគ្រោះថ្នាក់ ដល់អ្នក​ដោះមីនទាំងនោះ​ ឬក៍ម្ចាស់ដីខ្លួនឯងផងដែរ៕ ដោយ៖បាន ធារ៉ូ

Facebook Comments

To Top