អន្តរជាតិ

ក្រោយពីបែកធ្លាយវីដេអូសិច រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ព្រមានដាក់ទោស ទណ្ឌឲ្យធ្ងន់រឿងបង្កប់កាមេរ៉ា

បរទេស៖ លោក Park Sang-ki រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង កាលពីថ្ងៃពុធបានព្រមាន ពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះឧក្រិដ្ឋកម្ម ដែលលួចបង្កប់កាមេរ៉ា អំឡុងការស៊ើបអង្កេត ដែលកំពុងបន្តទៅលើតារាចម្រៀង K -Pop ដែលបានសារភាពថា បានលួចបង្កប់កាមេរ៉ាថត ពេលរួមភេទ និងបានចែករំលែកវីដេអូ នៅក្នុងឆាត ជជែកកំសាន្ត។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីផែនការគោលនយោបាយ របស់ក្រសួងឆ្នាំ២០១៩ រដ្ឋមន្រ្តីយុត្តិធម៌រូបនេះថា ការចែកចាយវត្ថុមើលឃើញ ខុសច្បាប់មិនថា ដើម្បីរកប្រាក់ចំណេញ ឬមិនរកនោះទេ គឺជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។

លោកបានបន្តថា “នៅពេលឧក្រិដ្ឋកម្មត្រូវបានបញ្ជាក់ នោះ (ព្រះរាជអាជ្ញា) ត្រូវតែស្វែងរកការដាក់ទោស” ។

សូមជម្រាបថា ការកត់សម្គាល់របស់ លោករដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូងនេះ បានកើតឡើងនៅពេលមានការពង្រីកការស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Jung Joon-young ជាតារាចម្រៀង បានថតវីដេអូដោយសម្ងាត់ផ្ទាល់ ខ្លួនក្នុងពេលរួមភេទ ជាមួយស្ត្រីជាច្រើននាក់ និងបានចែករំលែកវីដេអូរួមភេទទាំងនោះ ជាមួយមិត្តអ្នកគាំទ្ររបស់គាត់ នៅក្នុងបន្ទប់ជជែកកំសាន្ត (Chat)៕

Facebook Comments

To Top