អន្តរជាតិ

ក្រោយប្រកាសដកខ្លួន ពីសន្ធិសញ្ញានុយក្លេអ៊ែរ មហាអំណាចអាមេរិក គ្រោងនឹងតេស្តម៊ីស៊ីលអាយុ កាលរាប់ទសវត្ស របស់ខ្លួនឡើងវិញ

វ៉ាស៊ិនតោន:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតី៍ទី១៤ ខែមិនានេះបានឲ្យដឹងថា អាមេរិកកំពុង ចាប់ផ្តើមផែនការក្នុង ការធ្វើតេស្តសាកល្បងប្រភេទមីស៊ីល ដែលត្រូវបានហាមឃាត់ ដោយសន្ធិសញ្ញានុយក្លេអ៊ែរ និងមានអាយុកាលរាប់ទសវត្សមួយប្រភេទឡើងវិញ។

គម្រោងដែលគេរំពឹងថា នឹងត្រូវធ្វើឡើងតាមរយៈការបាញ់បង្ហោះទាំងមីស៊ីល ក្នុងកម្រិតកំពស់ទាប ដែលអាចហោះហើរបានប្រហែល១០០០គីឡូម៉ែត្រ និងកាំជ្រួចមីស៊ីលចម្ងាយប្រហែល ៣០០០ទៅ៤០០០គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក្តីក្រុមមន្រ្តីបានបញ្ជាក់ថា មិនមានមីស៊ីលណាដែលអាចនឹង បំពាក់អាវុធនុយក្លេអ៊ែរនោះទេ។

យោងតាមមន្រ្តីម្នាក់បាននិយាយថា កាំជ្រួចមីស៊ីលទាំងនោះនឹងអាចហោះហើរ សាកល្បងនៅក្នុង ខែសីហាខាងមុខនេះ។

រំលឹកដែរថាផែនការរបស់មន្ទីរ បញ្ចកោណបានកើតឡើង ជាងមួយខែបន្ទាប់ពីរដ្ឋបាល របស់លោកប្រធានាធិបតីត្រាំ បានប្រកាសកាលពីដើមខែកុម្ភៈថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកង កម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ក្នុងរយៈពេល៦ខែគិតរាប់ចាប់ពីថ្ងៃទី២ខែកុម្ភៈមក៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top