ព័ត៌មានជាតិ

កូរ៉េ​ នឹងពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្ត ជាមួយប្រទេស ក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ លោក OH SEOK GEUN Chairman of Korean Film Council (KOFIC) នៃសាធារណរដ្ឋកូរ៉េ បានអះអាងថាកូរ៉េ ​នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្ត ជាមួយប្រទេស ក្នុងតំបន់អាស៊ាន តាមរយៈ ការជួយការបណ្តុះបណ្តាល ជំនាញភាពយន្ត ,ជំរុញសហផលិតកម្មភាពយន្ត របស់ប្រទេស ជាសមាជិក និងការបង្កើតមូលនិធិភាពយន្តអាស៊ី។ 

ថ្លែងនៅក្នុងជំនួប ជាមួយលោក​ សោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩​លោក​ OH SEOK GEUN Chairman of Korean Film Council (KOFIC) នៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនពីគម្រោង នៃការបង្កើតមជ្ឈមណ្ឌលភាពយន្តអាស៊ី (Asian Film Center)ដែលជាអង្គភាពមួយ ជួយពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្ត រវាងប្រទេស ក្នុងតំបន់អាស៊ាន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងប្រទេសផ្សេងទៀង ក្នុងតំបន់អាស៊ី។ 

ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្តីទី បានស្វាគមន៍ចំពោះគម្រោងនៃការបង្កើត AFC ហើយសន្យាថា នឹងធ្វើជាមួយភាគីពាក់ព័ន្ធ ក្នុងប្រទេស ដើម្បីគាំទ្រនខាងលើ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top