អន្តរជាតិ

Vietjet ប្រើ​ប្រាស់​​​តែ​យន្ត​ហោះ​ថ្មី Airbus ប៉ុណ្ណោះ​សម្រាប់​រាល់​ការ​ ហោះ​ហើរ​ទាំង​អស់

ភ្នំពេញ៖​ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet (វៀត​ជេត) មិន​ប្រតិ​បត្តិ​​ការ​ហោះហើរ​ណាមួយ​ ជាមួយ​នឹង​យន្ត​ហោះ​ប្រភេទ Boeing 737 MAX ឡើយ​។ ពេល​នេះ យើង​កំពុង​តែ​ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ ទាំង​ស្រុង​ជាមួយ​នឹង​យន្តហោះ​​ថ្មី Airbus របស់​​ក្រុម​គ្រួ​សារ​​យន្ត​ហោះ​​ប្រភេទ A320​។ អាយុ​កាល​ជា​មធ្យម​​​របស់​យន្ត​ហោះ​ ទាំង​អស់​របស់​យើង គឺ​ត្រឹមតែ​២,៨២​ឆ្នាំ​​ប៉ុណ្ណោះ​។ យើង​ក៏​កំពុង​តែ​​ប្រើ​ប្រាស់​យន្ត​ហោះ Airbus ជំនាន់​ចុងក្រោយ​បំផុត គឺ A320-A321 neo ផងដែរ​។

ការ​ប្រិត​បត្តិ​ការ​ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ឆ្លើយ​តប​ទៅនឹង​កម្រិត​ ស្តង់​ដារ​អន្តរ​ជាតិ​​ដ៏ខ្ពស់​បំផុត​ ដោយ​មានការ​ទទួល​ស្គាល់​ ទៅ​លើ​​ប្រព័ន្ធ​សុវត្ថិ​ភាព និង​ការ​ថែ​ទាំ​។ 

កាន់​តែ​ពិសេស​ជាង​​នេះ​ទៅ​ទៀត យើង​បាន​​អនុ​វត្ត​តាម​​រាល់​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ស្តង់​ដារ​ទាំង​អស់​ របស់​ភ្នាក់​ងារ​សុវត្ថិ​ភាព​អាកាស​ចរ​​អឺ​រ៉ុប (EASA) សហ​ព័ន្ធ​រដ្ឋ​បាល​អាកាស​ចរណ៍​របស់​សហ​រដ្ឋ​អាមេរិក (FAA) និង​​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​របស់​វៀត​ណាម (CAAV) ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​​​អនុ​ម័ត​នៃ​​រាល់​ប្រភេទ​ យន្ត​ហោះ​សម្រាប់​ការ​ប្រតិ​បត្តិ​របស់​យើង​ផងដែរ​​។ ក្រុម​ហ៊ុន Vietjet បាន​​គ្រប់គ្រង​យ៉ាង​ល្អ​​ទៅលើ​រាល់​យន្ត​ហោះ​​ របស់យើង​មក​ទល់​ពេល​នេះ ហើយ​គម្រោង​អាជីវ​កម្ម ​ដឹក​ជញ្ជូន​របស់​យើង មិនមាន​ការផ្លាស់​ប្តូរ​ឡើយ​។

សុវត្ថិ​ភាព​របស់​អ្នក​ដំណើរ តែង​តែ​ជា​ចំណុច​អាទិភាព​ខ្ពស់​បំផុត​របស់​ក្រុមហ៊ុន Vietjet​។ ពេល​នេះ យើង​កំពុង​តែ​​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់​ ទៅលើករណី​របស់យន្ត​ហោះ​ប្រភេទ Boeing 737 MAX ហើយ​ការ​សម្រេច​ចិត្ត​របស់​យើង​ទៅ​លើ​យន្ត​ហោះ​ទាំង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង ក្រោយពី​ការ​ចេញ​សេចក្តី​សម្រេច និង​ការ​ណែនាំ​ជាផ្លូវ​ការ​របស់​​អាជ្ញា​ធរ​អាកាស​ចរ​ណ៍ពិភព​លោក និង​ CAAV​៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top