Uncategorized

សម្តេច ស ខេង បង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងកម្ពុជា-EUនៅតែល្អ ទោះបីជួបបញ្ហាប្រឈម ជាមួយគ្នាខ្លះៗក៏ដោយ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជានិងសហគមន៍អឺរ៉ុប(EU) នឹងនៅតែបន្តមាន ទំនាក់ទំនងល្អ ជាមួយគ្នាបន្តទៀត ទោះបីជាជួបបញ្ហាប្រឈម នាពេលកន្លងមកក៏ដោយ។

បញ្ហាប្រឈមដែលសម្តេច ស ខេង សំដៅដល់នោះ គឺ EU បាននិងកំពុងសិក្សាពីនីតិវិធីផ្អាក ជាបណ្តោះអាសន្ន លើការអនុគ្រោះពន្ធ គ្រប់ប្រភេទពីកម្ពុជា(EBA) ។ ករណីនេះ មន្រ្តីគណៈកម្មការអឺរ៉ុប នឹងមកសិក្សាពីលក្ខខណ្ឌ ដកប្រព័ន្ធអនុគ្រោះពន្ធ នាពេលដ៏ឆាប់ខាងមុខ ពោលនៅចុខែមីនានេះ ។

ក្នុងជំនួបជាមួយ លោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុប ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេច ស ខេង បានថ្លែងអំណរអរគុណ អឺរ៉ុប ដែលបានជួយអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ។

សម្តេចបន្តថា “ទោះបីជាក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប មានបញ្ហាប្រឈមជាមួយគ្នា ក៏ដោយ ប៉ុន្តែសង្ឃឹមថា អ្វីៗនឹងត្រូវដោះស្រាយ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុប ប្រសើរឡើង។

ចំណែក លោក George Edgar បានថ្លែងឲ្យដឹងដែរថា ទោះបីគម្រោងខ្លះ មានការផ្អាកក៏ដោយ ក៏ប៉ុន្តែអឺរ៉ុបនៅតែបន្តជួយ កម្ពុជាទៀត ៕

Facebook Comments

To Top