ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកគូទរថយន្ត ១គ្រឿងទៀតពេញទំហឹង កំពុងចតស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖រថយន្តធុនធំ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បើកបុកគូទរថយន្ត១គ្រឿងទៀតពេញទំហឹង ដែលកំពុងចតនៅស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ករណីនេះកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544 បើកបរដោយឈ្មោះ សេង ម៉ីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល មានទិសដៅពីត្បូងទៅជើង។ លុះមកដល់ចណុចកើតហេតុ បានបុកគូទរថយន្ត១គ្រឿងទៀត ដែលចតនៅស្ងៀមម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1067 ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យបើកបរកៀបជាប់នៅក្នុងកាប៊ីនរថយន្ត ។ ក្រោយកើតហេតុម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ហៅរថយន្តដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីជួយសង្រ្គោះ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក ធ្វើកំណត់ហេតុ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

Facebook Comments

To Top