អន្តរជាតិ

ថ្ងៃនេះកាលពីឆ្នាំ១៩៩២ មនុស្សបាត់បង់ជិវិត នៅតួកគីជិត ២០០០នាក់ ត្រឹមតែប៉ុន្មានវិនាទី

រំលឹកឡើងវិញនាថ្ងៃទី១៣ ខែមិនា កាលពីឆ្នាំ១៩៩២ គ្រោះធម្មជាតិរញ្ជួយដីកម្រិត៦,៨រិចទ័រ បានកើតឡើងនៅជិតទីក្រុង Erzincanប្រទេសតួកគីនិងក្រោយមក២ថ្ងៃការរញ្ជួយដី ដ៏មានឥទ្ធិពលខុសពីធម្មតា មួយទៀតក៏បានកើតឡើងសាជាថ្មីនិងបាន សម្លាប់មនុស្សសរុបយ៉ាងហោច ណាស់៥០០នាក់និងធ្វើឱ្យមនុស្ស៥០០០០នាក់គ្មាន ទីជម្រក។

Erzincan គឺជាទីក្រុងខេត្តមួយ ដែលមានប្រជាជនរស់នៅ ប្រមាណជា៩០០០០ នាក់នៅខាងកើតទីក្រុងអ៊ីស្តង់ប៊ុល ចម្ងាយ៦០០ម៉ាយភាគខាងកើត ប្រទេសតួកគី។ ប្រជាជននៅតំបន់នោះ មិនមានការភ្ញាក់ផ្អើលខ្លាំង ទេចំពោះហេតុការរញ្ជួយដីដោយសារតែខ្លួនបានទទួល រងការវាយប្រហារជារឿយៗ មកហើយដូចជានៅក្នុងឆ្នាំ១០៤៧,១៥៤៧,១៥៨៣,១៦៦៦,១៧៨៤ និង១៩៣៩។

ហេតុការណ៍នេះបានកើតឡើង នៅវេលាល្ងាចថ្ងៃសុក្រក្នុងខែ ដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាននៅចំពេល ដែលតំបន់ដែលចូលរួមបុណ្យ កំពុងទទួលទាន អាហារពេលល្ងាចរបស់ពួកគេ។

តួលេខសរុបអាជ្ញាធរបានអះអាងថា មនុស្សប្រហែល៥០០នាក់ បានស្លាប់ដោយសាររញ្ជួយដី ទាំងពីរលើកនេះប៉ុន្តែ អ្នកសង្កេតការណ៍និងអ្នក ជួយសង្គ្រោះជាច្រើននៅកន្លែងកើតហេតុបាន ប៉ាន់ប្រមាណថាចំនួនពិតពិតប្រាកដ ប្រហែលជាជិតទៅដល់២០០០នាក់៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top