សុខភាព

ងាយៗ! សម្អាតពោះវៀនធំ បន្សាបជាតិពុល ដោយគ្រាន់តែទទួលទាន អាហារទាំងនេះ

ពោះវៀន គឺជាសរីរាង្គ ដ៏សំខាន់បំផុតមួយ ក្នុងរាងកាយសម្រាប់ដំណើរការ មុខងារប្រព័ន្ធភាព ស៊ាំត្រឹមត្រូវ និងរក្សាបាននូវសុខភាព រាងកាយទាំងមូលល្អប្រសើរ។ ហើយការលាងសម្អាតពោះវៀនធំ គឺចាំបាច់ណាស់ដើម្បី អនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហារ របស់អ្នកដំណើរការកាន់តែ មានប្រសិទ្ធិភាពផ្ដល់ឱ្យ អ្នកនូវសុខភាពរឹងមាំ, ស្រកទម្ងន់ និងមានថាមពល។ ប៉ុន្តែថាតើអ្នកអាចលាងសម្អាត បន្សាបជាតិពុលចេញពីពោះវៀន បានដោយរបៀបណាទៅ? ងាយណាស់! ខាងក្រោមនេះជា របៀបសម្អាតពោះវៀនធំ បន្សាបជាតិពុលបែបធម្មជាតិ តាមរយៈការទទួលទានអាហារ៖

១.តែបៃតង៖ តែបៃតង ជាប្រភពដ៏ប្រសើរ​​​ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធិភាពជួយ កម្ចាត់ជាតិពុលគ្រោះថ្នាក់ ចេញពីពោះវៀន ។ តែបៃតងក៏មានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្ម ផ្សេងទៀតដែលជួយបង្កើន សុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលផងដែរ ដោយកម្ចាត់នូវរាល់ជាតិពុល ដែលប្រមូលផ្ដុំក្នុងរាងកាយ។

២.ប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើ មិនត្រឹមតែជួយបង្កើនការ រំលាយអាហារល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បន្សាបជាតិពុល ចេញពីរាងកាយផងដែរ តាមរយៈលក្ខណៈសម្បត្តិ ប្រឆាំងការរលាករបស់វា។

៣.ទឹក៖ ការទទួលទានទឹក បានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយ ដើម្បីសម្អាតពោះវៀនរបស់អ្នក។ ទឹកចាំបាច់ណាស់សម្រាប់ការ រំលាយជាតិសរសៃ បានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទាន អាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះ អ្នកនឹងជួបប្រទះបញ្ហា ពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរទទួលទានទឹកឱ្យបាន យ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ និងទទួលទានទឹកច្រើនជាងនេះ ប្រសិនបើអ្នកបង្កើនការទទួលទាន អាហារសម្បូរទៅដោយជាតិសសៃ។

៤.ក្រូចឆ្មារ៖ ក្រូចឆ្មារមិនត្រឹមតែមាន ផ្ទុកសម្បូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ផងដែរ ក្នុងការបង្កើនសុខភាព ប្រព័ន្ធរំលាយអាហារ។ ការទទួលទានទឹកក្ដៅឧណ្ហ ១កែវ លាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ រាល់ព្រឹក គឺនឹងជួយបន្សាបជាតិពុល ក៏ដូចជាសម្អាតពោះវៀន ហើយបង្កើនការរំលាយ អាហារបានយ៉ាងប្រសើរ ។

៥.បន្លែបៃតង៖ ជាប្រភពដ៏ប្រសើរនៃ ជាតិសសៃដែលជាសារធាតុ ចិញ្ចឹមចាំបាច់ជួយក្នុងការសម្អាត ពោះវៀនធំបង្កើនការរំលាយអាហារ។ បន្លែបៃតងក៏មានផ្ទុក សម្បូរទៅដោយជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកម្ចាត់ជាតិពុលផ្សេងៗ ចេញពីរាងកាយ។ ប្រសិនបើអ្នកងាយនឹងជួបប្រទះ បញ្ហាទាក់ទងជាមួយ ការរំលាយអាហារ កុំទទួលទានបន្លែឆៅ ដោយចាំបាច់ត្រូវចម្អិន ជាមុនសិនទើបប្រសើរ។

៦.ផ្លែបឺរ៖ ផ្លែបឺរ មានផ្ទុកទាំងជាតិសសៃរលាយ និងមិនរលាយដែលចាំបាច់ ជួយជម្រុញចលនាពោះវៀន ,កម្ចាត់ជាតិពុល និងដោះស្រាយបញ្ហាពិបាក រំលាយអាហារបានយ៉ាងប្រសើរ ៕
ប្រភព៖ www.health.com.kh

Facebook Comments

To Top