ព័ត៌មានជាតិ

កម្ពុជានិង៥ប្រទេសទៀតព្រៀមព្រៀង សម្របសម្រួលតម្លៃ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន

សៀមរាប ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនក្របខណ្ឌមហាអនុតំបន់មេគង្គ រវាងប្រទេស៦ នៅលើទឹកដីអង្គរ សៀមរាប នៅព្រឹកថ្ងៃទ១៣ ខែមីនា ឆ្នាំ២០១៩នេះ បានព្រៀមព្រៀងគ្នាក្នុងការសម្របសម្រួលតម្លៃដឹកជញ្ជូនឆ្លងកាត់ព្រំដែន

កិច្ចប្រជុំនេះ មានតំណាងមកពីប្រទេសកម្ពុជាគឺលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន , ថៃ , មីយ៉ាន់ម៉ា , វៀតណាម , ចិន និងឡាវ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី , អង្គការ GIZ និងអង្គការ DEFAT។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់មហាអនុតំបន់មេគង្គ បានឲ្យដឹងថា “ការជួបគ្នានេះ បានបង្កើននូវប្រសិទ្ធភាពនៃការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុង និងរវាងបណ្តាប្រទេសក្នុងក្របខណ្ឌវិនិយោគតំបន់ (GMS) ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងកម្រិតជីវភាពរស់នៅ តាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន” ។

សេចក្តីប្រកាសព័ត៌មានបន្តថា សមាជិកគណៈកម្មការរួម នឹងបន្តធ្វើការងារឆ្ពោះទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូននិងពាណិជ្ជកម្ម(TTF)ទូទាំងអនុតំបន់ ក្នុងគោលដៅស្របគ្នាជាមួយ ផែនការសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាងវិនិយោគ ដែលមានបញ្ជាក់នៅក្នុងក្របខណ្ឌវិនិយោគតំបន់ GMS (RIF) ។

ការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែនCBTA សមាជិកគណៈកម្មការរួម ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA នៅកម្ពុជា ស.ស.ប.ឡាវ ចិន ថៃ និងវៀតណាម។ បណ្តាប្រទេស GMS មួយចំនួន បានចេញលិខិតអនុញ្ញាតសម្រាប់ “ការប្រមូលផលដំបូង“ និងសៀវភៅការនាំចូលបណ្តោះអាសន្ន យានយន្ត(TAD) ជូនទៅប្រតិបត្តិករដឹកជញ្ជូនអន្តរជាតិនៅប្រទេសរបស់ខ្លួន ។ ប្រទេសខ្លះចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូន“ការប្រមូលផលដំបូង“ ឆ្លងកាត់ព្រំដែន។ បណ្តាប្រទេសមួយចំនួនទៀត កំពុងរៀបចំចេញ។

ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA បានឯកភាពបន្ថែមថា សុពលភាពនៃអនុស្សរណៈនៃការយោគយល់ស្តីពី “ការប្រមូលផលដំបូង“ ក្នុងការអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន CBTA ត្រូវបានពន្យាពេល សម្រាប់រយៈពេល២ឆ្នាំបន្ថែម ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

ប្រទេស GMS ដែលជាហត្ថលេខីនៃ អនុស្សរណៈ MOU ឥឡូវនេះ អាចចេញបន្ត ឬពន្យាសុពលភាពឲ្យលិខិតអនុញ្ញាតសម្រាប់ការប្រមូលផលដំបូង និងសៀវភៅការនាំចូលបណ្តោះអាសន្នយាយន្ត (TAD) ដែលបានចេញពីពេលមុន រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឬនៅរហូតដល់កិច្ចព្រមព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែនCBTA កែសម្រួល ។

ប្រទេសមីយ៉ាន់ម៉ា នឹងចូលរួមអនុវត្តកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងអំឡុងនៃរយៈពេលអនុគ្រោះមួយ ដែលពន្យារហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top