កីឡា

ស្រាបៀរថៃហ្គ័រ ប្រកាសពន្យារពេល ការមកដល់ របស់កំពូលតារាបាល់ទាត់ លំដាប់ពិភពលោក “RONALDINHO” នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានប្រកាសពីការពន្យារពេល នៃការអញ្ជើញមកដល់ របស់កំពូលតារាបាល់ទាត់ លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។ កំពូលតារាបាល់ទាត់ សញ្ជាតិប្រេស៊ីល គឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រចាំកម្មវិធីប្រកួតបាល់ទាត់ ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។

សូមអានសេចក្ដីថ្លែងការណ៍ ជាផ្លូវការ ដូចខាងក្រោម៖ “ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូមសម្តែង នូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ ពាក់ព័ន្ធនឹងការពន្យារពេល នៃការអញ្ជើញមកដល់ របស់កំពូលតារាបាល់ទាត់ លំដាប់ពិភពលោក Ronaldinho មកកាន់ប្រទេសកម្ពុជា ដោយសារភាពចាំបាច់ និងកាលៈទេសៈ ដែលពុំអាចដឹងទុកជាមុន។

នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែន របស់លោក Ronaldinho ត្រូវបានពន្យារពេល ជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញ ពីប្រទេសប្រេស៊ីល និងមិនអាចបំពេញតាមការសន្យា មកចូលរួម ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅព្រះរាជាណាចក្រកម្ពុជា។

Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំ ជួបអ្នកគាំទ្រទាំងអស់ ដោយផ្ទាល់។ លោកពិតជាមានកិត្តិយស និងមានមោទនភាពណាស់ ដែលបានក្លាយជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែលរៀបចំដោយ ស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយ នៃព្រឹត្តិការណ៍នេះ ដើម្បីជំរុញលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ ដែលមានទេពកោសល្យ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្ត

លោក Ronaldinho នឹងអញ្ជើញក្រុមជ័យលាភីជើងឯក Tiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់ នៅប្រទេសប្រេស៊ីល ។ ហើយលោកក៏ផ្ញើរូបថត អនុស្សាវរីយ៍ និងអាវយឺត Tiger Street Football ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខា ផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រ នៅប្រទេសកម្ពុជាផងដែរ។ កាដូទាំងនេះ នឹងមានផ្តល់ជូន សំរាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធីលើ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធី ប្រកួតផ្តាច់ព្រ័ត្រ។

Ronaldinho ក៏បានសន្យាថា នៅពេលដោះស្រាយកិច្ចការចំាបាច់ នៅប្រទេសប្រេស៊ីល បានរួចរាល់ហើយ លោកនឹងអញ្ជើញមក ធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នឹងផ្តល់ព័ត៌មាន ជូនដល់មិត្តអ្នកគាំទ្រ របស់លោក Ronaldinho ហើយនឹងប្រកាស​ ពីកាលបរិច្ឆេទថ្មី សម្រាប់ការធ្វើដំណើរ របស់លោក មកកាន់ប្រទេសកម្ពុជា។”

ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្ត ដែលនឹងធ្វើឡើង នៅខាងមុខបរិវេណ សាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើម យកម្ចាស់ជើងឯក Tiger Street Football Festival 2019។

ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ

Facebook Comments

To Top