សុខភាព

កើតមានអាការៈទាំងនេះ គួរតែប្រយ័ត្នពីក្រលៀនអ្នក

ខាងក្រោមនេះ ជាសញ្ញាដែលក្រលៀន ប្រាប់អ្នកថាវាឈឺហើយ។ តើមានអ្វីខ្លះទៅ?

-នៅពេលដែលក្រលៀន អ្នកមានបញ្ហា វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ឈឺចុកចាប់ផ្នែកខាងក្រោមចុះទៅ។ អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីទេ ព្រោះវាធ្វើឲ្យអ្នកធុញ ដោយឈឺមួយផ្នែកចុះក្រោម ចាប់ពីចង្កេះចុះទៅ។

-អ្នកនឹងនោមខុសពីធម្មតា ដោយអាចនឹងតែងតែ ឈឺបត់ជើងតូច ទោះបីជាញ៉ាំទឹកតិចក៏ដោយ។ ជួនកាលពេលនោម អាចឈឺក៏ថាបានដែរ។ ម្យ៉ាងទៀត បរិមាណនៃនោមរបស់អ្នកនឹង ខុសប្លែកពីមនុស្សធម្មតា។

-អ្នកអាចនឹងប្រឈមមុខនឹងអាការៈ ហើមនៅពេលដែលក្រលៀន អ្នកកើតមានបញ្ហា ជាពិសេស ហើមជើងតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យជាបន្ទាន់ ក្រោយពេលដែលមាន អាការៈទាំងនេះកើតឡើង ទើបអាចការពារសុខភាពអ្នកបានល្អ ហើយព្យាបាលបានទាន់ពេលវេលា ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top