ព័ត៌មានជាតិ

លោក អ៊ូ វីរៈ សង្ឃឹមថា តុលាការនឹង អនុវត្តច្បាប់ស្មើភាព ចំពោះលោក ឧកញ៉ា គិត ធាង

ភ្នំពេញ ៖ ក្រោយការចាប់ឃាត់ខ្លួន លោកឧកញ៉ា គិត ធាង អតីតម្ចាស់ក្លឹប កម្សាន្តរ៉ុកពាក់ព័ន្ធបទល្មើស គ្រឿងញៀនជាទ្រង់ទ្រាយធំ មិនដល់២ម៉ោង ស្រួលបួសផង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានសង្ឃឹមទុកជាមុនលើ ប្រព័ន្ធតុលាការនៅ កម្ពុជាថា នឹងអនុវត្តច្បាប់ ដោយស្មើភាពគ្នា ឲ្យទៅដូចទៅនឹង ពលរដ្ឋទូទៅ។

លោកបានលើកឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា “សូមអបអរ និងសរសើរនៅចំណាត់ការ នេះ។ ខ្ញុំសង្ឃឹមថា ការអនុវត្តច្បាប់និងធ្វើដោយ ស្មើភាព”។

សូមបញ្ជាក់ថា ការចាប់ខ្លួនលោកឧកញ៉ា ដ៏មានឥទ្ធិពលនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យក្រសួង មហាផ្ទៃត្រូវចាត់វិធាន ការណ៍ទៅតាមផ្លូវច្បាប់ដើម្បី វែកមុខអ្នកបើកក្លឹប កំសាន្តរ៉ុកដែលបង្កបញ្ហា អសន្តិសុខនៅក្នុងសង្គម ខណៈក្លឹបនេះ នៅក្បែរសកលវិទ្យាល័យ ច្បាប់ទៀត៕

Facebook Comments

To Top