ព័ត៌មានជាតិ

លោកឧកញ៉ា គិត ធាង ត្រូវបានឃាត់ខ្លួន បញ្ជូនទៅក្រសួង មហាផ្ទៃនៅម៉ោងជាង៦នេះ

ភ្នំពេញ៖ លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹបកម្សាន្តរ៉ុក ដ៏ល្បីល្បាញ ក្រោយពីបិទនាចុងខែ កុម្ភៈនេះ រហូតមកដល់ព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកត្រូវបានកងកម្លាំង សមត្ថកិច្ចចម្រុះចុះឃាត់ខ្លួន ទៅដល់ផ្ទះនៅក្នុងខណ្ឌទួលគោក បញ្ជូនទៅក្រសួងមហាផ្ទៃ។

មុនឈានទៅដល់ការឃាត់ខ្លួននេះ កងកម្លាំងសមត្ថកិច្ច ចម្រុះជាច្រើននាក់ បាននាំគ្នាទៅចាំឃ្លាំមើលនៅមុខផ្ទះ របស់លោកផងដែរ។

ការឃាត់ខ្លួននេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃត្រូវចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់ដើម្បី វែកមុខអ្នកបើកក្លឹបកំសាន្តរ៉ុកដែលបង្កបញ្ហា អសន្តិសុខនៅក្នុងសង្គម ខណៈក្លឹបនេះ នៅក្បែរសកលវិទ្យាល័យ ច្បាប់ទៀត។

សូមបញ្ជាក់ថា ក្លឹបរ៉ុកត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះបានឃាត់ខ្លួន ជាង៣១១នាក់ មានទាំងជនជាតិខ្មែរ និងជនបរទេសមកពីច្រើន ជាតិសាសន៍ផងដែរ។ ក្នុងនោះភាគច្រើនសុទ្ធតែ ជាយុវវ័យ ប៉ុន្តែការឃាត់ខ្លួនបានប៉ុន្មាន ថ្ងៃត្រូវបានដោះលែងពួកគេវិញ ដោយសារមិនជាប់ ពាក់ព័ន្ធ ។ បន្តឃុំខ្លួនប្រមាណជា១០នាក់ ដោយសារតែអ្នក ទាំងនោះបាន ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជាទ្រង់ទ្រាយធំ៕

Facebook Comments

To Top