កីឡា

ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២នៅខេត្តកំពង់ស្ពឺ បើកជាផ្លូវការហើយ

កំពង់ស្ពឺ៖ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ នៃកម្មវិធីកីឡា បាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ចាប់ផ្តើម បើកឆាកជាផ្លូវការហើយនៅព្រឹក ថ្ងៃសៅរ៍ទី ៩ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណដីឡូរ៍ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមទស្សនា ពីទស្សនិកជនជាអ្នកគាំទ្រ រាប់ពាន់នាក់។

គណៈកម្មការរៀបចំការប្រកួត បានប្រាប់ឲ្យដឹងថា នេះជាកម្មវិធី 1-Star World Tour ដែលប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺផ្នែកបុរស ហើយង្វាន់ទឹកប្រាក់សរុប ៦០,០០០ ដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗ នៃក្របខណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក ចំណែកឯក្រុមជ័យលាភីនីមួយៗ នៃក្របខណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ២៥,០០ ដុល្លារអាមេរិក។

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រផ្សារភ្ជាប់ទំនាក់ទំនង ជាមួយយុវវ័យនិងអតិថិជនទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះមានក្រុមជាង១២០ មកពីជាង៤០ប្រទេស រួមទាំងកម្ពុជាចូលរួមការប្រកួតដែរ។ ការប្រកួតកីឡា បាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ នឹងផ្តល់ភាពរំភើបរីករាយក្រៃលែង សម្រាប់ទស្សនិកជន ដោយសារកីឡាករមកពីបណ្តាប្រទេស ជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុ ដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុង ក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០នៅប្រទេសជប៉ុនដើម្បីឈានរកទៅជើងឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ព្រឹត្តិការណ៍ ពិសេសនេះ ឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top